សេតវិមានពិចារណាលើការចេញផ្សាយក្រិត្យឆ្លងដែនថ្មី

សេតវិមានពិចារណាលើការចេញផ្សាយក្រិត្យឆ្លងដែនថ្មី - ảnh 1
លោក Stephen Miller ចូលរួមកិច្ចប្រជុំនៅក្រុងវ៉ាស៊ីនតោននាថ្ងៃទី៣០ មករា (រូបថត៖AFP/TTXVN)

(VOVworld) - សេតវិមាននាថ្ងៃទី១២ កុម្ភៈ បញ្ជាក់ថា កំពុងពិចារណាលើការ
ចេញផ្សាយក្រិត្យឆ្លងដែនថ្មី ក្នុងកាលៈទេសៈដែលក្រិត្យនិតិប្រតិបត្តិស្ដីអំពីការហាម
ឃាត់ឆ្លងដែនរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវរារាំងដោយតុលា
ការនានានៅប្រទេសនេះ។ថ្លែងមតិនៅលើទូរទស្សន៍ ទីប្រឹក្សាសេត វិមានលោក
Stephen Miller ឲ្យដឹងថា រដ្ឋាភិបាលអាមេរិកគ្រោងនឹងអនុវត្តន៍វិធានការថ្មីក៏ដូចជា
វិធានការបំពេញបន្ថែមមួយចំនួន ដើម្បីធានាថា បញ្ហាឆ្លងដែនមិន មែនជាមធ្យោ
បាយដើម្បីអាមេរិកទទួលមុខសញ្ញាអមិត្តជាមួយប្រទេសជាតិនិង តំលៃអាមេរិក
នានានោះឡើយ។នេះជាសារមួយដែលរដ្ឋអំណាចអាមេរិកចង់ ពិភពលោកផ្ទៀង
ស្ដាប់។លោក Miller សង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកនឹងការ ពារខ្សែព្រំដែននិង
ប្រជាជនរបស់ខ្លួន ព្រមទាំងអះអាងថា ប្រធានាធិបតីលោក Donald Trump មាន
សិទ្ធិហាមឃាត់មុខសញ្ញាមួយចំនួនចូលក្នុងអាមេរិក ហើយ អំណាចរបស់ប្រធានា
ធិបតីក្នុងបញ្ហានេះគឺមិនអាចប្រកែកបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ