ស្ថានទូតកូរ៉េខាងជើងប្រចាំនៅវៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវា បង្កើតបក្សពលករកូរ៉េ

(VOVworld) - នាយប់ថ្ងៃទី៧ តុលា នៅរដ្ឋធានីហាណូយ ស្ថានទូតកូរ៉េខាងជើងប្រចាំ
នៅវៀតណាមបានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០
ទិវាបង្កើតបក្សពលករកូរ៉េ (ថ្ងៃទី១០ តុលា ឆ្នាំ១៩៤៥ ថ្ងៃទី១០ តុលា ឆ្នាំ២០១៥)។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅវៀតណាម លោក Kim Mien
Gin បានសំដែងជំនឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងបក្សទាំងពីរប្រ
ជាជននៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកដោយ ឥត់ឈប់ឈរនាពេល
ខាងមុខនឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែង។រីឯលោក Tran Dac Loi អនុប្រធាន
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានអះអាងថា វៀតណាមនឹងរួមជាមួយ
កូរ៉េខាងជើងខិតខំប្រឹងប្រែងដើម្បីនាំចំណងមិត្តភាពនិងទំនាក់ទំនងសហប្រតិបតិ្ត
ការដែលស្រាប់មានរវាងប្រជាជននៃប្រទេសទាំងពីរ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ
មួយថ្ងៃ ដើម្បីភាពសម្បូររុងរៀងនៃប្រជាជាតិទាំងពីរ រួមចំណែករក្សាសន្តិភាព
ស្ថិរភាពនៅតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ