ស្ថានទូតចិនរៀបចំពិធីជប់លៀងអបអរសាទរខួបលើកទី៧០ទិវាបុណ្យជាតិចិន

(VOVWORLD) - ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Xiong Bo បានសង្កត់ធ្ងន់ថា ចិននិងវៀត ណាមនឹងរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំក្រោយ ហេតុ ដូច្នេះបានជាភាគីទាំងពីរចាំបាច់ត្រូវអនុវត្តយ៉ាងពេញលេញនូវការយោគយល់ រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ដើម្បីបន្តពង្រីកប្រពៃណីមិត្តភាព ដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុនៗខិតខំប្រឹងប្រែងពូនជ្រុំ។
ស្ថានទូតចិនរៀបចំពិធីជប់លៀងអបអរសាទរខួបលើកទី៧០ទិវាបុណ្យជាតិចិន - ảnh 1 លោក Vuong Dinh Hue ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមអញ្ជើញថ្លែងនៅពិធីជប់លៀង (រូបថត៖ TTXVN)

  នាយប់ថ្ងៃទី២៦ខែកញ្ញា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិង ពេញសមត្ថភាពចិនប្រចាំវៀតណាមលោក Xiong Bo និងលោកជំទាវបានរៀបចំ ពិធីជប់លៀងយ៉ាងមហោឡារិក អបអរសាទរខួបលើកទី៧០ទិវាបង្កើតសាធា រណៈរដ្ឋប្រជានិត្យចិន (ថ្ងៃទី១ខែតុលាឆ្នាំ១៩៤៩-ថ្ងៃទី១ខែតុលាឆ្នាំ២០១៩)។ លោក Vuong Dinh Hue ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន តំបន់មួយចំនួនរបស់វៀតណាម រួមជាមួយតំណាងអង្គទូតនិង អង្គការអន្តរជាតិនានានៅទីក្រុងហាណូយបានអញ្ជើញចូលរួមពិធីនេះ។

        ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Xiong Bo បានសង្កត់ធ្ងន់ថា ចិននិងវៀត ណាមនឹងរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំក្រោយ ហេតុ ដូច្នេះបានជាភាគីទាំងពីរចាំបាច់ត្រូវអនុវត្តយ៉ាងពេញលេញនូវការយោគយល់ រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ដើម្បីបន្តពង្រីកប្រពៃណីមិត្តភាព ដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុនៗខិតខំប្រឹងប្រែងពូនជ្រុំ។

        តាងនាមបក្ស រដ្ឋនិងប្រជាជនវៀតណាម ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអបអរសាទរចំពោះរាល់សមិទ្ធិដ៏ធំធេងដែលបក្ស រដ្ឋ និង ប្រជាជនចិនសម្រេចបានក្នុងអំឡុងពេល ៧០ឆ្នាំកន្លងទៅ។ លោកបានសង្កត់ ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព ហើយមានគោលបំណងចង់រួមជាមួយចិន ជំរុញទំនាក់ទំនងទ្វេភាគីអោយអភិវឌ្ឍប្រកបដោយស្ថិរភាព ស្អាតស្អំនិងចីរភាព នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃតំបន់និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ