ស្ថានទូតនៃប្រទេសមួយចំនួនប្រចាំនៅបូលីវី ត្រូវបានវាយប្រហារ

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីបូលីវី លោក Evo Morales បានលាលែងពីដំណែង តំណាងស្ថានទូតប្រទេស វេណេស៊ុយអេឡានិងគុយបាកាលពីថ្ងៃទី ១០ ខែវិច្ឆិកា បានជូនដំណឹងអំពីការវាយប្រហារជាបន្តបន្ទាប់សំដៅទៅលើទីស្នាក់កា នៃស្ថានបេសកកម្មការទូតទាំងនេះនៅរដ្ឋធានី LaPaz ប្រទេសបូលីវី។
ស្ថានទូតនៃប្រទេសមួយចំនួនប្រចាំនៅបូលីវី ត្រូវបានវាយប្រហារ - ảnh 1ទិដ្ឋភាពនៃកម្លាំងប៉ូលីសបូលីវីចូលរួមក្នុងបាតុកម្មដើម្បីប្រឆាំងជំទាស់រដ្ឋាភិបាលរបស់ភាគីប្រឆាំង (រូបថត៖ AFP/TTXVN) 

ឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា លោកស្រី Crisbeylee Gonzalez បានឲ្យដឹងថាក្រុមមនុស្សបាំងមុខមួយក្រុមបានវាយប្រហារដោយគ្រឿងផ្ទុះនិងកាន់កាប់ទីស្នាក់ការនៃស្ថានបេសកកម្មការទូតនេះ។ លោកស្រី Crisbeylee Gonzalez បានមានប្រសាសន៍ថានេះគឺជាការវាយប្រហារដែលធ្វើឡើងដោយក្រុមប្រឆាំង ហើយ    អំពើរហិង្សានេះគួរតែត្រូវបានថ្កោលទោសផងដែរ។ ជាមួយគ្នានេះដែរ ស្ថានទូតគុយបាបានឲ្យដឹងថាបដាជាច្រើនដែលមានខ្លឹមសារហិង្សានិងគំរាមកំហែង ត្រូវបានតំឡើងនៅមុខរបងស្ថានទូតនេះផងដែរ៕

អគ្គលេខាធិការ អ.ស. ប លោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីការវិវត្តនាពេលថ្មីៗនេះនៅប្រទេសអាមេរិកខាងត្បូង បន្ទាប់ពីផ្ទុះឡើងបាតុកម្មហិង្សា ដែលនាំឱ្យប្រធានាធិបតី Morales ត្រូវលាលែងពីតំណែងផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ