ស្ថានទូតវៀតណាម ប្រចាំនៅអ៊ីតាលី បានរៀបចំពិធីបង្ហូតទង់អាស៊ាន

ស្ថានទូតវៀតណាម ប្រចាំនៅអ៊ីតាលី បានរៀបចំពិធីបង្ហូតទង់អាស៊ាន - ảnh 1
ស្ថានទូតវៀតណាម ប្រចាំនៅអ៊ីតាលី  បានរៀបចំពិធីបង្ហូតទង់អាស៊ាន
(http://www.vietnamplus.vn/)

 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥ ទិវាបង្កើត ASEAN និង​លើកទី ១៧  ទិវាវៀតណាមជាសមាជិកពេញសិទ្ធរបស់អាស៊ាន នាថ្ងៃទី ៣០ កក្កដា ស្ថានទូត
វៀតណាម ប្រចាំនៅអ៊ីតាលី បានរៀបចំពិធីបង្ហូតទង់អាស៊ាន។ ថ្លែងមតិនៅ ពិធីនេះ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី Nguyen Hoang Long លើកឡើង ដំណាក់ កាល បង្កើត អភិវឌ្ឍន៍ និងរីកធំធាត់ របស់អាស៊ាន។ ​ទន្ទឹមនឹងនោះ ក៏បានអះអាងថា៖  ពិធីបង្ហូតទង់ ជាសកម្មភាព មានអត្ថន័យ ​រំលឹកខួបអនុស្សាវរីយ៍ ទិវាបង្កើតរបស់ អាស៊ាន (ថ្ងៃទី ៨ សីហា ឆ្នាំ ១៩៦៧)  នេះគឺជាសក្ខីភាព របស់ការសន្យាផង និងក៏​ជានិមិត្តសញ្ញាដើមដំបូង​របស់បណ្ដាប្រទេសអាស៊ាន សំដៅឆ្ពោះទៅ  ការកសាង សហគមន៍អាស៊ានមួយ នាឆ្នាំ ២០១៥ទៀតផង។

មុននោះ ក្រសួងការបរទេសអ៊ីតាលី បានរួមសហការជាមួយ សម្ព័ន្ធអង្គភាពអាជិវកម្ម
 ឧស្សាហកម្មអ៊ីតាលី រៀបចំ៖ “វេទិកា យល់ដឹងអំពីអាស៊ាន” នៅទីក្រុង Roma ជាមួយ
គោលដៅ ជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ​រវាងអ៊ីតាលី ជាមួយបណ្ដាប្រទេស
អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ