ស្ថានទូតវៀតណាមនៅម៉ាឡេស៊ីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាបង្កើតបក្ស

ស្ថានទូតវៀតណាមនៅម៉ាឡេស៊ីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាបង្កើតបក្ស - ảnh 1
 ឯកអគ្គរដ្ឋទូត ​ Pham Cao Phong 

(VOV)_​នា​ថ្ងៃទី៦កុម្ភះ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបាន​រៀបចំ​ពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៨៧ទិវាបង្កើត បក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី៣កុម្ភះឆ្នាំ
១៩៣០-ថ្ងៃទី៣កុម្ភះឆ្នាំ២០១៧)។​អញ្ជើញចូលរួមពិធីនេះ មាន​កម្មាភិបាល​ បក្ខជន
ជាច្រើនកុះករនៃបក្សភាគស្ថានទូតវៀតណាមប្រចាំនៅ​ម៉ាឡេស៊ី។ ថ្លែងមតិនៅទី
នេះ ឯកអគ្គរដ្ឋទូត លេខាធិការគណៈកម្មាធិការបក្ស​ភាគ លោក Pham Cao Phong
បានសង្កត់ធ្ងន់ទៅលើអត្ថន័យសារសំខាន់​របស់​បក្សកុម្មុយនីស្តវៀតណាម ចំពោះបដិវត្តន៍វៀតណាម ក្នុងការតស៊ូដណ្ដើម​ឯករាជ្យ អនុវត្តបដិវត្តន៍ជាតិ ប្រជាធិបតេយ្យ
 កសាងនិងការពារមាតុប្រទេស។ 

​ឯកអគ្គរដ្ឋទូត ​ Pham Cao Phong បានអំពាវនាវអោយកម្មាភិបាល ​បក្ខជន​គ្រប់រូប 
ត្រូវខំប្រឹងប្រែងសាមគ្គីភាពដើម្បីបង្កើតឡើងកម្លាំងពលំ ពង្រីកស្មារតី​បក្ខជន 
សម្រេចល្អរាល់ភារកិច្ចដែលបានប្រគល់ជូន កសាងបក្សភាគកាន់តែ​ស្អាតស្អំ និងរឹងមាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ