ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនរៀបចំកិច្ចប្រជុំអាស៊ី - អាហ្រ្វិកលើកទី២០

(VOVWORLD) - នាថ្ងៃទី ២៥ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនសហការជាមួយក្រុមហ៊ុន Kyodo PR បានរៀបចំកិច្ចប្រជុំអាស៊ី - អាហ្វ្រិកលើកទី ២០ នៅទីក្រុង   តូក្យូ ដោយមានការចូលរួមរបស់តំណាងស្ថានទូតចំនួន ១០ ប្រទេសនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសអាហ្រ្វិកចំនួន ២០ ប្រចាំនៅជប៉ុនរួមទាំងតំណាងឱ្យក្រសួង ស្ថាប័ននិងសហគ្រាសជាង ៥០ នៃប្រទេសម្ចាស់ផ្ទះទៀតដែរ។
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនរៀបចំកិច្ចប្រជុំអាស៊ី - អាហ្រ្វិកលើកទី២០ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam 

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam បានរំលឹកឡើងវិញនូវសមិទ្ធផលដ៏លេចធ្លោរបស់វៀតណាមចាប់តាំងពីឆ្នាំ ១៩៧៥ រហូតមកដល់បច្ចុប្បន្ននេះ។ លោក Vu Hong Nam បានចាត់ទុកថា   ជប៉ុនគឺជាដៃគូដ៏សំខាន់របស់វៀតណាមក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគហើយជប៉ុនក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមរបស់វៀតណាមផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងអស់បានស្តាប់ការឧទ្ទេសនាមអំពីបរិស្ថាននិងគោលនយោបាយវិនិយោគរបស់វៀតណាម ទំនាក់ទំនងវៀតណាម - ជប៉ុន និងគោលនយោបាយរបស់ជប៉ុនក្នុងការដោះស្រាយបញ្ហាជរាភាព ក៏ដូចជាសកម្មភាពសិក្សាស្រាវជ្រាវអំពីផ្កាយរណបរបស់    ជប៉ុននិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនក្នុងការអភិវឌ្ឍន៍ផ្កាយរណប Micro Dragon ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ