ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីខំប្រឹងប្រែងនាំអ្នកនេសាទវិលត្រឡប់មកប្រទេសវិញ

ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីខំប្រឹងប្រែងនាំអ្នកនេសាទវិលត្រឡប់មកប្រទេសវិញ - ảnh 1
ឯកអគ្គរដ្ឋទូត Pham Cao Phong ប្រគល់អំណោយជូនអ្នកនេសាទនៅពន្ធនាគារ Miri។

(VOVworld) - ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីទើបនឹងបាន ចុះ
ទៅសាកសួរសុខទុក្ខអ្នកនេសាទវៀតណាមដែលកំពុងត្រូវចាប់ឃុំខ្លួននៅពន្ធនាគារ
 Miri ភាគខាងកើតម៉ាឡេស៊ី។នាបច្ចុប្បន្នមានអ្នកនេសាទវៀតណាមចំនួន៨៦នាក់
ដែលកំពុងត្រូវចាប់ឃុំខ្លួននៅពន្ធនាគារនេះ។ក្រុមការងារបានជួបធ្វើការជាមួយថ្នាក់
ដឹកនាំពន្ធនាគារអំពីវិធានការដើម្បីនាំអ្នកនេសាទចំនួន៥៧នាក់វិលត្រឡប់មក
ប្រទេសវិញមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីវកអដ្ឋស័ក២០១៦ខាងមុខ។ក្នុងឱកាស
នេះដែរ ឯកអគ្គរដ្ឋទូត Pham Cao Phong បានប្រគល់អំណោយ បុណ្យតេតជូនអ្នក
នេសាទទាំងឡាយផងដែរ។ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានស្នើរឲ្យ
ស្ថាប័នមានសមត្ថកិច្ចនានា ជំរុញខ្លាំងការងារឃោសនាក្នុងប្រជាជនអំពីការប្រតិ
បត្តិច្បាប់អន្តរជាតិ ច្បាប់វៀត ណាម ដោយសារអ្នកនេសាទវៀតណាមភាគច្រើន
នៅតែខ្វះចំណេះដឹងច្បាប់ ហេតុនេះហើយងាយនាំទៅការរំលោភទៅលើដែន
សមុទ្រប្រទេសផ្សេងៗក្នុង ដំណើរការធ្វើការនេសាទឆ្ងាយពីឆ្នេរសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ