ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីជំរុញទំនាក់ទំនងជាមួយសាធារណរដ្ឋ Kalmykia

(VOVWORLD) - ក្នុងរយៈពេលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀត ណាមប្រចាំសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh រួមជាមួយក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី បានធ្វើទស្សនកិច្ចនៅសាធារណរដ្ឋ Kalmykia សាធារណរដ្ឋសាធា រណរដ្ឋស្វយ័ត នៅក្នុងផ្នែកមួយនៃសហព័ន្ធ រុស្ស៊ី តាមការអញ្ជើញរបស់លោកប្រធានាធិបតី Batu Khasikov ដែលទើបបានចូលកាន់តំណែងកាលពីពាក់កណ្តាលខែមុន។
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីជំរុញទំនាក់ទំនងជាមួយសាធារណរដ្ឋ Kalmykia  - ảnh 1 ឯកអគ្គរដ្ឋទូត លោក Ngo Duc Manh ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Kalmykia លោក Batu Khasikov

នៅក្នុងជំនួបធ្វើការនាយប់ថ្ងៃទី ៧ ខែតុលា ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Kalmykia លោក Batu Khasikov, ឯកអគ្គរដ្ឋទូត លោក Ngo Duc Manh បានមានប្រសាសន៍ថា គោលបំណងរបស់ក្រុមការងារគឺដើម្បីស្វែងរកសក្តានុពលនិងប្រៀបខ្លាំងរបស់ Kalmykia រួមទាំងភាពស្រដៀងគ្នា រវាងវៀតណាមនិង Kalmykia ដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន លោកនឹងព្យាយាមធ្វើឱ្យទំនាក់ទំនងរវាងខេត្តនានារបស់វៀត ណាមនិងសហព័ន្ធរុស្ស៊ី មិនត្រឹមតែស្និទ្ធស្នាលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលទ្ធផលជាក់ស្តែងទៀតផង។

នៅក្នុងជំនួបធ្វើការនេះ ប្រធានាធិបតី Kalmykia លោក Khasikov បានបង្ហាញពីគោលបំណងចង់មកធ្វើទស្សនកិច្ចនៅវៀតណាមឱ្យបានឆាប់ៗ តាមដែលអាចធ្វើទៅបាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវសក្តានុពលនិងឱកាសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ