ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកជូនម៉ាស់ដល់ទីភ្នាក់ងារអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិសហរដ្ឋអាមេរិក

(VOVWORLD) -  នាថ្ងៃទី ២ មិថុនា នៅទីស្នាក់ការនៃទីភ្នាក់ងារអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិសហរដ្ឋអាមេរិក (DFC) មានមូលដ្ឋានទីក្រុងវ៉ាស៊ីនតោន  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានអញ្ជើញជួបធ្វើការជាមួយលោក Adam Boehler នាយកប្រតិបត្តិ DFC ដើម្បីផ្លាស់ប្តូរនិងវាយតម្លៃចំពោះសកម្មភាពសហប្រតិបត្តិការរវាង DFC និងទីភ្នាក់ងារវៀតណាម នា រយៈពេលកន្លងមក។

ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកជូនម៉ាស់ដល់ទីភ្នាក់ងារអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិសហរដ្ឋអាមេរិក - ảnh 1 លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានជូនរូបថតដែលបានថតជាមួយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទៅនាយកប្រតិបត្តិ DFC Adam Boehler

ស្តីពីទិសដៅនាពេលខាងមុខ នាយកប្រតិបត្តិនៃ DFC បានឲ្យដឹងថា ក្នុងនាមជាភ្នាក់ងារហិរញ្ញវត្ថុអភិវឌ្ឍន៍របស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក ក្រុមហ៊ុន DFC កំពុងអនុ វត្តផែនការជាបន្តបន្ទាប់ដើម្បីជួយឧបត្ថម្ភគម្រោងវិនិយោគនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ជាពិសេសនៅក្នុងគម្រោងថាមពល ហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច ឌីជីថល។ នៅក្នុងតំបន់វិញ  DFC ផ្តោតការយកចិត្តទុកដាក់លើការ ជួយឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍តាមមហាអនុតំបន់ទន្លេមេគង្គ ក៏ដូចជាគម្រោងផលិតនូវផលិតផលយុទ្ធសាស្រ្តនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។ ក្នុងទិសដៅនោះ DFC តែងតែយកចិត្តទុក ដាក់និងចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងបណ្តាគម្រោងសហប្រតិបត្តិការរបស់អាមេរិក។

ក្នុងឱកាសនេះឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានអញ្ជើញប្រគល់ជូនមន្រ្តីនិងនិយោជិករបស់ DFC នូវម៉ាសចំនួន ៥០០ ផលិតដោយសហគ្រាសវៀតណាម។ នាយកប្រតិបត្តិ លោក Adam Boehler និងតំណាង DFC បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងការចែករំលែករបស់ស្ថានទូតវៀតណាមនិងអាជីវកម្មដែលពាក់ព័ន្ធនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ