ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីលើកទឹកចិត្តក្រុមកីឡាអូឡាំពិកវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៨ ខែសីហាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានសហការ ជាមួយ គណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ានបានរៀបចំពិធីជូន ពរនិងលើក ទឹកចិត្ត ក្រុមកីឡាអូឡាំពិកវៀតណាម។
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីលើកទឹកចិត្តក្រុមកីឡាអូឡាំពិកវៀតណាម - ảnh 1 អ្នកគាំទ្រក្រុមកីឡអូឡាំពិកវៀតណាមនៅឥណ្ឌូនេស៊ី

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang រួមទាំង ឯកអគ្គរដ្ឋទូត ប្រធានតំណាងបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន លោក Tran Duc Binh បានអបអរសាទរចំពោះក្រុមកីឡាអូឡាំពិកវៀតណាម ក្រោមការ ដឹកនាំ របស់ គ្រូបង្វឹក Park Hang Seo ដោយ ទទួលបាននូវជ័យជម្នះជាប្រវត្តិសាស្រ្ត លើកដំបូងបង្អស់ ដើម្បីឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ ASIAD។ ជ័យជម្នះនេះបាននាំមកនូវសេចក្តីរីករាយសប្បាយនិងមោទនភាពជូនប្រជាជនវៀតណាមទាំងអស់។លោក Pham Vinh Quang បានសម្តែងនូវទំនុកចិត្តថាក្នុង ការប្រកួតជាមួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងកីឡាករបាល់ទាត់វៀតណាមនឹងបន្តអនុវត្តឲ្យបានល្អនូវវិធីសាស្ត្ររបស់គណៈកម្មការគ្រូបង្វឹកក៏ដូចជារបស់គ្រូបង្វឹក Park Hang Seo ហើយប្រកួតដោយមានទំនុកទុកចិត្ត និងស្មារតីខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តផងដែរ ។ លោក Pham Vinh Quang បានអះអាងថាឈរនៅក្រោយខ្នងក្រុមបាល់ទាត់វៀតណាមគឺមានការ គាំទ្ររបស់ ប្រទេសទាំងមូល ក៏ដូចជាសហគមន៍វៀតណាមនៅឥណ្ឌូនេស៊ីដើម្បី បន្តទទួលជ័យជំនះជាប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ