ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី អបអរសាទរទិវាបុណ្យជាតិឡាវ
(VOVWORLD) - ក្នុងឱកាសខួបលើកទី៤៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២៤) នារសៀលថ្ងៃទី៣ ខែធ្នូ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គណៈប្រតិភូស្ថានទូតនិងបណ្តាទីភ្នាក់ងារតំណាងរបស់វៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម លោក Ta Van Thong បានមកអបអរសាទរស្ថានទូតឡាវ។
នៅទីនេះ លោកឯកអគ្គរដ្ឋទូត Ta Van Thong បានអះអាងនូវទំនាក់ទំនងជិតស្និទ្ធរវាងស្ថានទូតនៃប្រទេសទាំងពីរ វៀតណាមនិងឡាវ ប្រចាំប្រទេសឥណ្ឌូនេស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយបានសម្តែងពីបំណងចង់ឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថានទូតទាំងពីរ បន្តត្រូវបានពូនជ្រុំនិងពង្រឹងថែមទៀតនាពេលខាងមុខ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅឥណ្ឌូនេស៊ី លោក Khamfeuang Phanthasay បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍គណៈប្រតិភូស្ថានទូតនិងទីភ្នាក់ងារតំណាងរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ស្ថានទូតទាំងពីរនឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជានិច្ច គាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពការទូត និងប្រារព្ធពិធីបុណ្យសំខាន់ៗរបស់គ្នាទៅវិញទៅមក តាមរយៈសកម្មភាពផ្លាស់ប្តូរកីឡា និងវប្បធម៌ជាច្រើន៕