ស្ថានទូតវៀតណាមអញ្ជើញជាអធិបតីពិធីបង្ហូតទង់អាស៊ាននៅប៉ាគីស្ថាន

ស្ថានទូតវៀតណាមអញ្ជើញជាអធិបតីពិធីបង្ហូតទង់អាស៊ាននៅប៉ាគីស្ថាន - ảnh 1
ស្ថានទូតវៀតណាមអញ្ជើញជាអធិបតីពិធីបង្ហូតទង់អាស៊ាននៅប៉ាគីស្ថាន

(VOV)_នាថ្ងៃទី៨ សីហា ឯកអគ្គរដ្ឋទូត Nguyen Xuan Luu ប្រធាន​គណៈកម្មាធិ
ការ​អាស៊ានប្រចាំនៅទីក្រុង Islamabad ​ប្រទេសប៉ាគីស្ថាន​ បាន​អញ្ជើញ​ជាអធិបតីពិធី
បង្ហូតទង់អាស៊ាន​ និងរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៩ ទិវាបង្កើត​អាស៊ាន។ ថ្លែងមតិ
នៅទីនេះ ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅ  Islamabad ឯកអគ្គរដ្ឋទូត Nguyen
 Xuan Luu បានចាត់ទុកថា៖នាបច្ចុប្បន្ន អាស៊ាន​ជាសហគមន៍មួយ មានប្រជាជនចំ
នួនជាង៦០០លាននាក់ មាន GDP ឈរ​លំដាប់​ថ្នាក់ទី៧ និងបរិមាណពលករច្រើនធំ
ទី៣ លើពិភពលោក។ ក្នុងពេលជា​មួយគ្នានោះ ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកSyed Tariq Fatemi បានចាត់ទុកថា៖ អាស៊ានបានលេចឡើង ជាអង្គការសំ
ខាន់មួយ ​ក្នុងតំបន់ ហើយប៉ាគីស្ថានមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិ
ការលើច្រើនវិស័យជាមួយប្រទេសជាសមាជិកអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ