ស្ថានទូតអូស្ត្រាលីប្រគល់ជូនប្រព័ន្ធក្ដានិងផ្លាក់ឧទ្ទេសនាមក្នុងមណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំងថាំងឡុង

ស្ថានទូតអូស្ត្រាលីប្រគល់ជូនប្រព័ន្ធក្ដានិងផ្លាក់ឧទ្ទេសនាមក្នុងមណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំងថាំងឡុង - ảnh 1
ស្ថានទូតអូស្ត្រាលីប្រគល់ជូនប្រព័ន្ធក្ដានិងផ្លាក់ឧទ្ទេសនាមក្នុងមណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំងថាំងឡុង

(VOV)_នារសៀលថ្ងៃទី១៨មករា នៅមណ្ឌលកេរ្តិ៍ដំណែលថាំងឡុង លោក Hugh
 Borrowman ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម​ បានប្រគល់​ជូន​ក្តា ​និងផ្លាក់ចំនួន១៤ ឧទ្ទេសនាមអំពីកេរ្តិ៍ដំណែកបរមរាជវាំងថាំងឡុង ចំពោះ​ថ្នាក់ដឹកនាំគណៈ
កម្មាធិការប្រជាជនទីក្រុងហាណូយ។ តាមរយៈគួបផ្សុំរវាងរូប​ភាពនិងព័ត៏មាន 
បណ្ដាក្តា និងផ្លាក់នេះនឹងជួយភ្ញៀវទេសចរណ៍យល់ដឹង​បន្ថែមអំពីកេរ្តិ៍តំណែលប្រ
វត្តិសាស្ត្របរមរាជវាំងថាំងឡុងនេះ។ ថ្លែងមតិនៅទីនេះ លោក Hugh Borrowman 
បានអះអាងថា៖ ប្រព័ន្ធក្តា និងផ្លាក់នេះ ​ជាអំណោយ​មួយដែលបានអូស្ត្រាលីលៃ
ទុកសំរាប់ទីក្រុងហាណូយ និងជានិមិត្តរូបសំរា​ប់​ចំណងមិត្តភាពយូរអង្វែងរវាង
អូស្ត្រាលីជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ