ស្ថានភាពគ្រាអាសន្នជាតិអាចត្រូវបានបដិសេធដោយព្រឹទ្ធសភាអាមេរិក

(VOVWORLD) - សារព័ត៌មានអាមេរិកកាលពីថ្ងៃទី ៣ ខែមីនា បានចុះផ្សាយថាព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណ បក្សសាធារណរដ្ឋ ហាក់ដូចជាបានប្រមូលសន្លឹកឆ្នោតគ្រប់គ្រាន់ ដើម្បីអនុម័តលើសេចក្តីសម្រេចចិត្តបញ្ចប់ការប្រកាសអាសន្នជាតិ ដែលប្រធានាធិបតី អាមេរិក លោក Donald Trump បាននាំចេញសំដៅចលនារៃអង្គាសប្រភពដើម ទុនពីមូលនិធិសហរដ្ឋសម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែនជាប់ជាមួយប្រទេស ម៉ិកស៊ិក និងបញ្ជៀសពីការធ្វើអន្តរាគមន៍ពី រដ្ឋសភាផងដែរ។
ស្ថានភាពគ្រាអាសន្នជាតិអាចត្រូវបានបដិសេធដោយព្រឹទ្ធសភាអាមេរិក - ảnh 1 ប្រធានាធិបតី អាមេរិក លោក Donald Trump

មានសមាជិសភានៃគណបក្សសាធារណរដ្ឋចំនួន ៤ រូប នៅព្រឹទ្ធសភាសហរដ្ឋអាមេរិក រួមមាន លោក Rand Paul, លោកស្រី Susan Collins, លោកស្រី Lisa Murkowski និង លោក Thom Tillis បានប្រកាសថានឹងរួមជាមួយសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យប្រឆាំងនឹងសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអាមេរិក។ មុននោះ នាថ្ងៃទី ២៦ ខែកុម្ភៈ ដោយមានសម្លេងគាំទ្រចំនួន ២៤៥ និងសម្លេងប្រឆាំង ១៨២ នោះ សភាជាន់ទាបអាមេរិកដែលគ្រប់គ្រងភាគច្រើនដោយគណៈបក្សប្រជាធិបតេយ្យ បានផ្តល់សច្ចាប័នលើសេចក្តីសម្រេចចិត្តមួយ ស្តីពីការបដិសេធសកម្មភាពរបស់ម្ចាស់សេតវិមានលោក Donald Trump ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ