ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក

(VOVWORLD) - តំបន់អាមេរិកឡាទីនគឺជាចំណុចកណ្ដាលនៃជំងឺរាតត្បាត ពោលគឺ ប្រេស៊ីលបានក្លាយជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេទី ២ នៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺចំនួន ៥១៤.៨៤៩ នាក់ និង ២៩.១៣៤ នាក់ស្លាប់។
ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក - ảnh 1 (រូបថត៖ TTXVN)

យោងតាមការធ្វើស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ថ្ងៃទី ១ ខែមិថុនា (ម៉ោងនៅវៀតណាម) ពិភពលោកបានរកឃើញកណរីឆ្លងជំងឺ COVID-19 ជាង ៦,២៦ លាននាក់ ដែលក្នុងនោះមាន ៣៧៣.៨០០ នាក់ស្លាប់។

នាបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយមានករណីឆ្លងជំងឺជាង ១,៨ លាននាក់ និង ១០៦.០០០ នាក់ស្លាប់។ ទន្ទឹមនឹងនេះ តំបន់អាមេរិកឡាទីនគឺជាចំណុចកណ្ដាលនៃជំងឺរាតត្បាត ពោលគឺ ប្រេស៊ីលបានក្លាយជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេទី ២ នៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺចំនួន ៥១៤.៨៤៩ នាក់ និង ២៩.១៣៤ នាក់ស្លាប់។ បណ្តាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើននៅលើពិភពលោករួមមាន ៖ រុស្ស៊ី អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ