ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ១៧ ខែមិថុនា នៅវៀតណាម

(VOVWORLD) - គិតត្រឹមម៉ោត ៦ ថ្ងៃទី ១៧ខែមិថុនា វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩សរុបចំនួន ១០ ១៣៨ នាក់ក្នុងស្រុក និងករណីនាំចូលសរុបចំនួន ១ ៦៥៦ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៦១ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ១៧ ខែមិថុនា នៅវៀតណាម - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)

គិតត្រឹមម៉ោង ១៨ ថ្ងៃទី ១៦ ខែមិថុនា ដល់ម៉ោង ៦ ថ្ងៃទី ១៧ ខែមិថុនា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៥៩ នាក់ ក្នុងនោះមានករណីនាំចូលចំនួនម្នាក់ ដែលបានធ្វើចត្តាឡីស័កភ្លាម បន្ទាប់ពីឆ្លងចូលប្រទេស និងករណីឆ្លងជំងឺចំនួន ១៥៨ នាក់ទៀត នៅតាមខេត្ត ក្រុងនានា (ក្នុងនោះមាន ករណីឆ្លងជំងឺចំនួន ១៥៦ នាក់ ដែលត្រូវបានរកឃើញនៅមណ្ឌលចត្តាឡីស័ក និងតំបន់បិទខ្ទប់)។

គិតត្រឹមម៉ោត ៦ ថ្ងៃទី ១៧ខែមិថុនា វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩សរុបចំនួន ១០ ១៣៨ នាក់ក្នុងស្រុក និងករណីនាំចូលសរុបចំនួន ១ ៦៥៦ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៦១ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ