ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ១១ ខែវិច្ឆិកា  (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងកីវីដ ១៩សរុបចំនួន ៥១.៧៩០.៣២១ នាក់ ។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក - ảnh 1 រូបថត៖ nhandan.com.vn

ប្រទេសដែលរងផលប៉ះពាល់ ខ្លាំងបំផុតគឺសហរដ្ឋអាមេរិក ពោលគឺមានករណីស្លាប់ចំនួន ២៤៥.៧៨៥ នាក់ក្នុងចំណោមករណីឆ្លងជំងឺសរុប ១០.៥៥៧.៧៦៣ នាក់។ នៅអឺរ៉ុបក្រសួងសុខាភិបាលបារាំងបានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ប្រទេសនេះបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២២.១៨០ នាក់។ ក្នុងរយៈពេល ២៤ ម៉ោង ស្ថានភាពជំងឺនៅប្រទេសអ៊ីតាលីកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ លោក Silvio Brusaferro នាយកវិទ្យាស្ថានសុខាភិបាលជាន់ខ្ពស់អ៊ីតាលីបានឲ្យដឹងថា ប្រព័ន្ធមន្ទីរពេទ្យក្នុងប្រទេសនេះកំពុងប្រឈមនឹងគ្រោះអាសន្នដែលមានអ្នកជំងឺហួសចំណុះ ដោយសារការឆ្លងកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ