សា្ថនភាពជំងឺរាតត្បាតកូវីដ ១៩នៅតែមានការវិវត្តន៍យ៉ាងស្មុគស្មាញក្នុងប្រទេសមួយចំនួនលើពិភពលោក

(VOVWORLD) -  ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតគឺអាមេរិក ឥណ្ឌានិងប្រេស៊ីល។

សា្ថនភាពជំងឺរាតត្បាតកូវីដ ១៩នៅតែមានការវិវត្តន៍យ៉ាងស្មុគស្មាញក្នុងប្រទេសមួយចំនួនលើពិភពលោក - ảnh 1ប្រជាជនកំពុងតម្រង់ជួរដើម្បីរង់ចាំធ្វើតេស្តរកកូវីដ ១៩ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ( រូបថត៖ Yonhap/TTXVN)

យោងតាមគេហទំព័រសិ្ថតិអន្តរជាតិ worldometers.infor បានឲ្យដឹងថា គិតត្រឹមម៉ោង២២ យប់ថ្ងៃទី ១៦ ខែវិច្ឆកា (ម៉ោងវៀតណាម) នៅលើពិភពលោកមានករណីឆ្លងកូវីដ១៩ចំនួនជាង ២៥៤,៧លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៥,១លាននាក់។ ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតគឺអាមេរិក ឥណ្ឌានិងប្រេស៊ីល។

ក្នុងថ្ងៃទី ១៦ ខែវិច្ឆិកា សា្ថនភាពជំងឺរាតត្បាតនៅតែវិវត្តយ៉ាងស្មុគស្មាញ ដោយមានចំនួនករណីឆ្លងជំងឺថ្មីកើនឡើងកាន់តែខ្លាំង នៅក្នុងប្រទេសមួយចំនួន។ ក្រសួងសុខភិបាលឡាវបានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប្រទេសនេះបានរកឃើញករណីឆ្លងជំងឺចំនួនជាង ១,៣ពាន់នាក់ ដែលជាចំនួនករណីឆ្លងជំងឺច្រើនបំផុតតាំងពីមុនមក។

នាថ្ងៃដដែលនោះ កូរ៉េខាងត្បូងបានរកឃើញចំនួនករណីឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរនៅកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក  ខណៈពេលដែលចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃគឺស្ថិតក្នុងរង្វង់ជាង ២០០០ករណីក្នុងមួយថ្ងៃ បានអូសបន្លាយរយៈពេល ៧ ថ្ងៃជាបន្តបន្ទាប់មកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ