ស្ថានភាពជម្ងឺកូវីដ ១៩ ក្នុងថ្ងៃទី២៨ សីហា

(VOVWORLD) - ពាក់ព័ន្ធដល់បញ្ហាចែករំលែកវ៉ាក់សាំង អ្នកតាក់តែងគោលនយោបាយមួយក្រុម បានអំពាវនាវឲ្យបណ្ដាប្រទេសដែលមានប្រភពវ៉ាក់សាំងបម្រុងដ៏ធំ គួរតែចែករំលែក “អាវុធមានប្រសិទ្ធភាព” ក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩ ជាមួយបណ្ដាប្រទេសដែល មានប្រាក់ចំណូលទាបជាង។ 

យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង៨ថ្ងៃទី២៨ សីហា (ម៉ោងវៀត ណាម) លើទូទាំងពិភពលោកមានករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួនជាង២១៦,១៦លាននាក់ ក្នុងនោះ ករណីស្លាប់ជាង៤,៤៩លាននាក់។ ក្នុង រយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួនជាង៧០៩ ពាន់នាក់និងករណីស្លាប់ជាង៩៨០០នាក់។ ក្នុងនោះ អាមេរិកជាប្រទេសនាំមុខគេ ដោយស្រូបយកករណីឆ្លងថ្មីចំនួនជាង១៨៩ពាន់នាក់ បន្ទាប់មកគឺឥណ្ឌា អង់គ្លេស អ៊ីរ៉ង់ និងប្រេស៊ីល។
ពាក់ព័ន្ធដល់បញ្ហាចែករំលែកវ៉ាក់សាំង អ្នកតាក់តែងគោលនយោបាយមួយក្រុម បានអំពាវនាវឲ្យបណ្ដាប្រទេសដែលមានប្រភពវ៉ាក់សាំងបម្រុងដ៏ធំ គួរតែចែករំលែក “អាវុធមានប្រសិទ្ធភាព” ក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩ ជាមួយបណ្ដាប្រទេសដែល មានប្រាក់ចំណូលទាបជាង។ ក្រុមនេះក៏សង្កត់ធ្ងន់ថា វិបត្តិអំពីវិសមភាពវ៉ាក់សាំង កំពុងបង្កើតឡើង “គម្លាតដ៏គ្រោះថ្នាក់” ទៅលើអត្រារស់រានក្នុងជម្ងឺរាតត្បាត កូវីដ ១៩ ក៏ដូចជាខឿនសេដ្ឋកិច្ចសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ