ស្ថានភាពជម្ងឺកូវីដ ១៩ នៅវៀតណាមក្នុងថ្ងៃទី១៧ ខែមិថុនា

(VOVWORLD) - ត្រឹមវេលាម៉ោង១៨ថ្ងៃទី១៧ មិថុនា វៀតណាមមានចំនួនករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសសរុប ១២.១៦០ ករណីនិងចំនួនករណីនាំចូលសរុប ១៦៧៤ ករណី។ ចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មេសាមក មាន ៨៩១៦ ករណី។

គិតចាប់តាំងពីវេលាម៉ោង៦ដល់វេលាម៉ោង១៨ថ្ងៃទី១៧ ខែមិថុនា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន៥១៥ករណី ក្នុងនោះករណីឆ្លងក្នុងប្រទេសមានចំនួន៥០៣ករណី ដែលបានកត់ត្រានៅខេត្ត Bac Giang (៣២៧) ទីក្រុងហូជីមិញ (១៣៧) Tien Giang (១៣) Binh Duong (៧) Bac Ninh (១២) Lang Son (២) Ha Tinh (៤) Hoa Binh (១) និង Nghe An (១)។

ដូច្នេះ ត្រឹមវេលាម៉ោង១៨ថ្ងៃទី១៧ មិថុនា វៀតណាមមានចំនួនករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសសរុប ១២.១៦០ ករណីនិងចំនួនករណីនាំចូលសរុប ១៦៧៤ ករណី។ ចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មេសាមក មាន ៨៩១៦ ករណី។

ពាក់ព័ន្ធដល់ស្ថានភាពព្យាបាល៖ គិតត្រឹមព្រឹកថ្ងៃទី១៧ មិថុនា ចំនួនករណីត្រូវបានព្យាបាលជាសះស្បើយមាន៤៦៥៣ករណី ខណៈដែលករណីស្លាប់មានចំនួន៦១ករណី។ មានខេត្តក្រុងចំនួន១៤ដែលបានឆ្លងកាត់រយៈពេល១៤ថ្ងៃជាប់ៗគ្នាហើយដែលមិនរកឃើញករណីឆ្លងថ្មីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ