ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី៤ ខែមិថុនា

(VOVWORLD) - យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ កំពុងនាំមកនូវប្រសិទ្ធភាព។ ចំនួនករណីឆ្លងវីរុសនិងករណីស្លាប់មាននិន្នាការថយចុះនៅតំបន់ជាច្រើន។ នៅសហរដ្ឋអាមេរិក ចាប់ពីពេលដែលមានចំនួនករណីឆ្លងឡើងដល់ទៅរាប់ សែនករណីជារៀងរាល់ថ្ងៃ ប៉ុន្តែរហូតដល់ពេលនេះចំនួនករណីឆ្លងថ្មីបាន ថយចុះនៅត្រឹមតែ១៥ពាន់ដល់១៦ពាន់ករណីក្នុងមួយថ្ងៃប៉ុណ្ណោះ។

ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី៤ ខែមិថុនា - ảnh 1ការវាស់សីតុណ្ហភាពរាងកាយនៅទីក្រុងអង់ការ៉ា ប្រទេសទួរគី នៅថ្ងៃទី១ មិថុនា។
(រូបថត៖ Xinhua/VNA)
យោងតាមគេហទំព័រធ្វើស្ថិតិ worldometers.info បានបង្ហាញថា គិត រហូតដល់វេលាម៉ោង១ថ្ងៃទី៤ ខែមិថុនា (ម៉ោង UTC) ពិភពលោកបានកត់ ត្រាករណីឆ្លងកូវីដ ១៩ សរុបជិត១៧៧លានករណី ក្នុងនោះករណីស្លាប់ មានចំនួនជាង៣,៧១លានករណី។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភព លោកមានអ្នកជម្ងឺថ្មីជាង៤៦៨ពាន់នាក់ និងអ្នកស្លាប់ដោយកូវីដ១៩ជាង ១ម៉ឺននាក់។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ កំពុងនាំមកនូវប្រសិទ្ធភាព។ ចំនួនករណីឆ្លងវីរុសនិងករណីស្លាប់មាននិន្នាការថយចុះនៅតំបន់ជាច្រើន។ នៅសហរដ្ឋអាមេរិក ចាប់ពីពេលដែលមានចំនួនករណីឆ្លងឡើងដល់ទៅរាប់ សែនករណីជារៀងរាល់ថ្ងៃ ប៉ុន្តែរហូតដល់ពេលនេះចំនួនករណីឆ្លងថ្មីបាន ថយចុះនៅត្រឹមតែ១៥ពាន់ដល់១៦ពាន់ករណីក្នុងមួយថ្ងៃប៉ុណ្ណោះ។
នៅទ្វីបអាហ្វ្រិកវិញ អង្គការសុខភាពពិភពលោក (WHO) បានព្រមាន ថា ទ្វីបនេះមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងរលកកូវីដ ១៩ លើកទី៣ នៅឡើយទេ ក្នុងបរិបទដែលតំបន់នេះកំពុងកត់ត្រាការកើនឡើង នៃចំនួនករណីឆ្លងថ្មី ប៉ុន្តែសកម្មភាពចែកចាយវ៉ាក់សាំងបែរជាជាប់គាំង សឹងតែទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ