ស្ថានភាពនៅតំបន់អាគ្នេយ៍របស់អ៊ុយក្រែនកំពុងបំរែបំរួលដ៏ស្មុគស្មាញ


ស្ថានភាពនៅតំបន់អាគ្នេយ៍របស់អ៊ុយក្រែនកំពុងបំរែបំរួលដ៏ស្មុគស្មាញ  - ảnh 1
បេសកជនពិសេសរបស់ OSCE ត្រួតពិនិត្យស្ថានភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែន
 (Image: Vietnam+)

(VOVworld) – ស្ថានភាពនៅតំបន់អាគ្នេយ៍របស់អ៊ុយក្រែនកំពុងបំរែបំរួលដ៏
ស្មុគស្មាញ ដោយមិនអើពើដល់ការដែល រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ុយក្រែន
លោក Andriy Deschytsya បានប្រកាស នាថ្ងៃទី ២១ មេសា ថា៖ រដ្ឋអំណាច
បណ្តោះអាសន្ន Kiev កំពុងអនុវត្តបណ្ដាកិច្ចសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុង
Geneva សំដៅបន្ធូស្រាលភាព តានតឹងនៅប្រទេសនេះ។ នាថ្ងៃទី ២១ មេសា
បាតុករនានានៅទីក្រុង Lugansk បានប្រមូលផ្តុំសំណួរសំរាប់ការបោះប្រជាមតិ
របស់ប្រជាជនដែលនឹងត្រូវបានរៀបចំ ឡើងនៅខេត្តនេះដោយមានដំណាក់
កាលចំនួន ២។ ដំណាក់កាលទី ១ គ្រោង ប្រព្រឹត្តទៅ នាថ្ងៃទី ១១ ឧសភា
ខាងមុខ ដោយមានខ្លឹមសាថា៖ រក្សាយន្តការមុននោះ របស់តំបន់នេះ ឬ តំបន់
នេះមានសិទិ្ធស្វ័យត។ ដំណាក់កាលទី ២ គ្រោងប្រព្រឹត្តទៅ នាថ្ងៃទី១៨
ឧសភាតាមនោះ ប្រជាជនត្រូវជ្រើសរើសការផ្តេច់ចេញទៅជារដ្ឋឯករាជកយ
ឬ រួមបញ្ចូលសហព័ន្ធរុស្ស៊ី។ នៅទីក្រុង  Kharkov អ្នកគាំទ្រសហព័ន្ធភាវូបនី
យកម្មបាន ដំណើរកិច្ចប្រជុំដើម្បីបង្កើតគណៈកម្មាធិការរៀបចំការបោះប្រជា
មតិអំពីបណ្ដាបញ្ហា ដូចជា៖ សម្ព័ន្ធភាវូបនីយកម្មសិទ្ធិស្វយ័តក្នុងតំបន់នានា
និងយន្តការប្រើប្រាស់ភាសារ រុស្ស៊ីដូចភាសាជាតិទី ២ ។

ក្នុងពេលនោះ ក្នុងការចរចារតាមទូរស័ព្ទជាមួយសមភាពគីអាមេរិក លោក
John Kerry និងសមភាគីអាល្លឺម៉ោង លោក Frank Walter Steinmeiner រដ្ឋមន្ត្រី
ការបរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖ ដើម្បីបញ្ឈប់ភាព
តានតឹងដែលកំពុងឡើង ជណ្តើរនៅអ៊ុយក្រែន រដ្ឋអំណាចបណ្តោះអាសន្ន
Kiev ត្រូវអនុវត្តដ៏ត្រឹមត្រូវនិងពេញ លេញលើកិច្ចព្រមព្រៀងទីក្រុង Geneva។
ប៉ុន្តែ លោក Lavrov បានចាត់ទុកថា៖ រដ្ឋអំណាចបណ្តោះអាសន្នរបស់អ៊ុយក្រែន
គ្មានសមត្ថភាពនិងគោលដៅបញ្ឈប់ សកម្មភាពអំពើហឹង្សារបស់ក្រុម “ស្តាំង
និយម” ទេ។ ប្រការនេះកំរាមកំហែងការអនុវត្ត កិច្ចព្រមព្រៀងទីក្រុង​ Geneva៕

ប្រតិកម្មទៅវិញ

ផ្សេងៗ