ស្ថានភាពនៅស៊ីរីទាក់ទាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជាច្រើនលើ ពិភពលោក

(VOVWORLD) - អនុបេសកជនពិសេសអ.ស.បអំពីស៊ីរីលោក Ramzi Ezzedine Ramzi នាថ្ងៃ ទី២៥ វិច្ឆិកា ឲ្យដឹងថា ជំនួបចរចាអំពី ស៊ីរីនាពេលខាងមុខនៅទីក្រុងហ្សឺណែវ ក្រោមការគាំពាររបស់អ.ស.បនោះ នឹងផ្តោតសំខាន់ទៅលើបញ្ហាបោះឆ្នោតនិងរដ្ឋ ធម្មនុញ្ញ។

ស្ថានភាពនៅស៊ីរីទាក់ទាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជាច្រើនលើ ពិភពលោក - ảnh 1ទិដ្ឋភាពនៃេជុំចរចាស្ដីពីស៊ីរីកាលពីខែកក្កដាកន្លងទៅ (រូបថត៖ EPA/TTXVN) 

នាថ្ងៃដដែល បេសកជនពិសេសអ.ស.បអំពីស៊ីរីលោក Staffan de Mistura ឲ្យដឹងថា នឹងអញ្ជើញគណៈប្រតិភូនៃក្រុមប្រឆាំងនៅស៊ីរីទៅទីក្រុងហ្សឺណែវ ដើម្បីចូលរួមជំនួបចរចានាថ្ងៃទី២៨ វិច្ឆិកា ខាងមុខ។

        ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី២៥ វិច្ឆិកា បានធ្វើការ សន្ទនាតាមទូរស័ព្ទជាមួយសមភាគីស៊ីរីលោក Bashar al-Assad ក្នុងនោះលោក អះអាងថា សន្និសីទត្រីភាគីរវាងអ៊ីរ៉ង់ រុស្ស៊ីនិងទួរគីនៅ Sochi ប្រទេសរុស្ស៊ី នា ពេលកន្លងទៅជាការបោះជំហានត្រឹមត្រូវនាពេលវេលាសមស្របចំពោះអនាគត របស់ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ