ស្ថានភាពសឹកនៅភាគខាងកើតរបស់អ៊ុយក្រែននៅបន្តភាពតានតឹង

ស្ថានភាពសឹកនៅភាគខាងកើតរបស់អ៊ុយក្រែននៅបន្តភាពតានតឹង - ảnh 1
កងទ័ពនិងរថយន្តពាសដេករបស់អ៊ុយក្រែននៅ Donetsk
(រូបថតៈItar-tass )


(VOVworld)-ស្ថានភាពយោធានៅបណ្តាខេត្តភាគខាងកើតរបស់អ៊ុយក្រែននៅបន្ត
ភាពតានតឹងនាថ្ងៃទី២១កក្កដា។ ការប៉ះទង្គិចយ៉ាងខ្លាំងក្លាររវាងទាហានរដ្ឋាភិបាល ជាមួយជនប្រដាប់អាវុធ បានកើតមានឡើងនៅស្ថានីយ៍រថភ្លើង១ របស់ទី ក្រុង
Donetsk។ កងកម្លាំងសេនាជនតំបន់បានបិតបណ្តាផ្លូវក្នុងតំបន់ដែល ជាប់ជាមួយ
ទីក្រុង ខណៈពេលដែល ប្រជាជនភ័យខ្លាចរត់គេចពីតំបន់មានជំ លោះ។ រដ្ឋ
អំណាចសាធារណរដ្ឋប្រជាមានិត Donetsk ដែលអះអាងខ្លួនឯង បាន ព្រមាន
ប្រជាជនកុំទៅកាន់កន្លែងសឹកដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។

        ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យនៃបញ្ជាការដ្ឋានទទួលបន្ទុកបណ្តា យុទ្ធនាការយោធាអ៊ុយក្រែនលោក Vladyslav Seleznyov បានឲ្យដឹងថា យុទ្ធនាការ
ប្រតិបត្តិការបោសសំអាតភេរវជនរបស់រដ្ឋអំណាច Kiev  កំពុងឈានចូលដំណាក់
កាល សកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ