ស្ថានីយ៍តារាសាស្ត្រដំបូងរបស់វៀតណាមនឹងដាក់ឲ្យដំណើរការចាប់ពីខែកញ្ញាឆ្នាំ ២០១៧

(VOVWORLD) - នារសៀលថ្ងៃទី ១៨ សីហា ពិធីប្រគល់បច្ចេកទេសសំរាប់ ស្ថានីយ៍តារាសាស្ត្រដំបូងរបស់វៀតណាមនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម  បានប្រារព្ធឡើង។ 
ស្ថានីយ៍តារាសាស្ត្រដំបូងរបស់វៀតណាមនឹងដាក់ឲ្យដំណើរការចាប់ពីខែកញ្ញាឆ្នាំ ២០១៧ - ảnh 1 ស្ថានីយ៍តារាសាស្ត្រដំបូងរបស់វៀតណាមនឹងដាក់ឲ្យដំណើរការចាប់ពីខែកញ្ញាឆ្នាំ ២០១៧

(VOVworld) – នារសៀលថ្ងៃទី ១៨ សីហា ពិធីប្រគល់បច្ចេកទេសសំរាប់ ស្ថានីយ៍តារាសាស្ត្រដំបូងរបស់វៀតណាមនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម  បានប្រារព្ធឡើង។ ដោយត្រូវបានបើកការដ្ឋាន សាងសង់ពីឆ្នាំ ២០១៤ ស្ថានីយ៍តារាសាស្ត្រដំបូងរបស់វៀតណាមស្ថិតក្នុងគំរោងការណ៍មជ្ឈមណ្ឌលអាវកាសវៀតណាមដែលមានភារកិច្ចស្រាវជ្រាវអំពីរូបវិទ្យាតារាសាស្ត្រនិងផ្សព្វផ្សាយចំណេះដឹងអំពីអាវកាសដល់សហគមន៍ជួយឧបត្ថម្ភបណ្តុះបណ្ដាលនិងលើកកំពស់គុណភាពនៃជួរកម្មាភិបាលលើវិស័យរូបវិទ្យាអាវកាសនិងតារាសាស្ត្រសហប្រតិបត្តិការជាមួយក្រុមអ្នកជំនាញការនៅក្នុងនិងក្រៅ ប្រទេស។ ស្ថានីយ៍តារាសាស្ត្រនឹងទទួលភ្ញៀវទស្សនាចាប់ពីចុងខែកញ្ញាខាង មុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ