ស្ថាបនិក Facebook ទទួលការទទួលខុសត្រូវក្នុងរឿងអាស្រូវអំពីការលេចធ្លាយព័ត៌មាន

(VOVWORLD) -នាថ្ងៃទី ៩ មេសា គណកម្មធិការទទួកបន្ទុកថាមពល និងពាណិជ្ជកម្មនៃសភាជាន់ទាបអាមេរិក បានប្រកាសឯកសារស្ដីពីការដែលស្ថាបនិក និងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg គ្រោងនឹងដាក់ជូនរដ្ឋសភាអាមេរិកក្នុងសវនាការនាពេលខាងមុខ។ 
ស្ថាបនិក Facebook ទទួលការទទួលខុសត្រូវក្នុងរឿងអាស្រូវអំពីការលេចធ្លាយព័ត៌មាន - ảnh 1 ស្ថាបនិក Facebook ទទួលការទទួលខុសត្រូវក្នុងរឿងអាស្រូវអំពីការលេចធ្លាយព័ត៌មាន

តាមនោះ លោករូបនេះបានសុំការអភ័យទោស ហើយទទួលស្គាល់ភារកិច្ច ដោយសារមានកាយវិការមិនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងរឿងអាស្រូវអំពីការលេចធ្លាយព័ត៌មានរបស់អ្នកប្រើប្រាស់ ដែលបានកើតឡើងនាពេលកន្លងទៅ។ក្នុងលិខិតនេះ លោក Mark Zuckerberg បានទទួលស្គាល់ថា បណ្ដាញសង្គមដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោកនេះ គឺមិនបានបំពេញភារកិច្ច ដោយអះអាងថា៖ នេះគឺជា កំហុសដ៏ធំមួយរបស់រូបលោក ហើយលោកនឹងទទួលខុសត្រូវទាំងស្រុង។ តាមលោក Zuckerberg បានឲ្យដឹងទៀតថា៖បណ្ដាញសង្គមនេះ គប្បីមានសកម្មភាពជាច្រើនថែមទៀត ដើម្បីទប់ទល់នឹងទិន្នន័យរបស់អ្នកប្រើប្រាស់ដែលត្រូវប្រើប្រាស់ដោយខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ