ស្ថាប័នតំណាងការទូតវៀតណាមនៅឯបរទេសអបអរសាទរនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែមករា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរ និទាឃរដូវឆ្នាំ កុរ ឯកស័ក ដោយមានការចូលរួមរបស់បងប្អូនសហគមន៍ប្រជាជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។
ស្ថាប័នតំណាងការទូតវៀតណាមនៅឯបរទេសអបអរសាទរនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ - ảnh 1 ពិធីសម្តែងសិល្បៈអបអរសាទរនិទាឃរដូវ ដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំឡើងដើម្បីអំណរនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក (រូបថតៈ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះ នៅមានវត្តមានថ្នាក់ដឹកនាំនៃបណ្តាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជា បុគ្គលិកស្ថានទូតនិងទីភ្នាក់ងារអមស្ថានទូតក៏ដូចជាអាណិក ជនរាប់រយនាក់តំណាងឲ្យសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងកំពុងធ្វើការនៅតាមបណ្តាខេត្ត - ក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា។

ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានរំលឹកឡើងវិញនូវសមិទ្ធិលេចធ្លោដែលប្រទេសជាតិទទួលបានក្នុងឆ្នាំ២០១៨ ព្រមទាំងសម្តែងនូវក្តីសប្បាយរីករាយនៅពេលដែល បានឃើញនូវចំណងមិត្តភាពជាប្រពៃ ណីរវាងប្រជាជនវៀតណាមនិងកម្ពុជា កាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ មានការរួមចំណែករបស់សហគមន៍ប្រជាជនវៀតណាមនៅកម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូតបានជឿជាក់ថា ក្នុងឆ្នាំថ្មីឆ្នាំកុរ ឯកស័កនេះ ប្រទេសទាំងពីរវៀតណាម - កម្ពុជានឹងទទួលបានសមិទ្ធផលដ៏អស្ចារ្យច្រើនថែមទៀត។

ស្ថាប័នតំណាងការទូតវៀតណាមនៅឯបរទេសអបអរសាទរនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ - ảnh 2 ស្ថានទូតឡាវរៀបចំពិធីជប់លៀងអំណរចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក

នៅឯពិធីជប់លៀងអបអរសាទរនិទាឃរដូវឆ្នាំកុរ ឯកស័ក នាយប់ថ្ងៃទី២៥ខែមករា  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ ដែលជានិច្ចកាលគាំទ្រ ជួយឧបត្ថម្ភទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសម្រាប់ស្ថានទូត និងទីភ្នាក់ងារតំណាង អង្គភាពអាជីវកម្មវៀតណាមនិងសហគមន៍ជនវៀតណាម ដែលកំពុងរស់ នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសឡាវ។ លោកឯកអគ្គរដ្ឋទូតបានជូនពរឲ្យប្រ ទេសទាំងពីរ ឈានចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក  នឹង បន្តទទួលបានជោគជ័យច្រើន ថែមទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ