ស្ថាប័នរដ្ឋអាជ្ញាប៉ារីសបើកការស៊ើបអង្កេតទាក់ទិនដល់បេក្ខជនប្រធានាធិបតីលោក Emmanuel Macron

ស្ថាប័នរដ្ឋអាជ្ញាប៉ារីសបើកការស៊ើបអង្កេតទាក់ទិនដល់បេក្ខជនប្រធានាធិបតីលោក Emmanuel Macron - ảnh 1
លោក Emmanuel Macron ថ្លែងមតិនៅយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃទី៨ មិនា
(រូបថត៖EPA/TTXVN)

(VOVworld) - ស្ថាប័នរដ្ឋអាជ្ញាប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៣ មិនា បានបើក
ការស៊ើបអង្កេតបឋមពីបទលំអៀងនិងជាបក្សពួករបស់បេក្ខជនប្រធានាធិបតីលោក
 Emmanuel Macron ទាក់ទិនដល់ដំណើរទស្សនកិច្ចរបស់លោករូបនេះ ក្រោមឋានៈ
ជារដ្ឋមន្រ្តីសេដ្ឋកិច្ចនៅពិព័រណ៍ទំនិញអេឡិចត្រូនិក ដែលត្រូវបាន រៀបចំឡើងកាល
ពីខែមករាឆ្នាំ២០១៦ នៅទីក្រុង Las Vegas របស់អាមេរិក។ការ ស៊ើបអង្កេតនេះត្រូវ
បានដំណើរការក្រោយពីអគ្គអធិការហិរញ្ញវត្ថុបារាំង (IGF) នាំចេញរបាយការណ៍
ដែលសង្ស័យថា មានការលំអៀងក្នុងការរៀបចំព្រឹត្តិការណ៍ “រាត្រីបច្ចេកវិទ្យា
បារាំង” នៅក្នុងក្របខ័ណ្ឌពិព័រណ៍នេះតាមសំណូពររបស់ខុទ្ទ កាល័យរដ្ឋមន្រ្តីសេដ្ឋ
កិច្ច Emmanuel Macron៕

ប្រតិកម្មទៅវិញ

ផ្សេងៗ