សាធារណៈមតិគាំទ្រសេចក្ដីសំរេចចិត្តថ្មី ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

(VOVWORLD) -ប្រទេសជាច្រើននៅជុំវិញពិភពលោកបានសម្តែងការគាំទ្រចំពោះសេចក្ដីសម្រេចចិត្តថ្មីបំផុតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបទដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងចំពោះកូរ៉េខាងជើង ដែលទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។
សាធារណៈមតិគាំទ្រសេចក្ដីសំរេចចិត្តថ្មី ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង - ảnh 1

ប្រទេសជាច្រើននៅជុំវិញពិភពលោកបានសម្តែងការគាំទ្រចំពោះសេចក្ដីសម្រេចចិត្តថ្មីបំផុតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបទដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងចំពោះកូរ៉េខាងជើង ដែលទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ១២ កញ្ញា ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកច្បាស់ថា រដ្ឋាភិបាលប្រទេសនេះ ស្វាគមន៍ចំពោះសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមនោះ អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហគមន៍អន្តរជាតិ ហើយសង្តត់ធ្ងន់ថា នឹងបង្កើនការរួមសហការជាមួយសហគមន៍អន្តរជាតិថែមទៀត ដើម្បីធានាឲ្យរាល់សេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិត្រូវបានអនុវត្តយ៉ាងពេញលេញ។

មុននោះ នាថ្ងៃទី ១១ កញ្ញា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vasily Nebenzia បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូមិនទទួលស្គាល់តួនាទីជាមហាអំណាចនុយក្លេអ៊ែររបស់ព្យុងយ៉ាងឡើយ ព្រមទាំងគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ