សាធារណមតិពិភពលោកបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap

(VOV)_សារព័ត៍មាននិងសាធារណះមតិអន្តរជាតិបន្តចុះផ្សាយរូបថត បទសរ
សេរនានា ដោយស្ងើចសរសើរជីវិតនិងបុព្វហេតុបដិវត្តន៍របស់នាយឧត្តមសេនីយ៍
 Vo Nguyen Giap បង្ហាញនូវការគោរពរាប់អានចំពោះ​នាយឧត្តមសេនីយ៍ ជាទី
ស្រឡាញ់​នៅក្នុងវៀតណាមនិងនៅលើសកលលោក។

សាធារណមតិពិភពលោកបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap - ảnh 1
សាធារណមតិពិភពលោកបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap

          ក្នុងបទសរសេរ១នៅលើគេហទំព័រ÷ “ People World ” របស់អាមេរិក ចុះ
ថ្ងៃទី ៨ តុលា ​អ្នកនិពន្ធ Emile Schepers បានស្ងើចសរសើរ នាយឧត្តមសេនីយ៍ 
Vo Nguyen Giap ជាអ្នកយោធាដ៏ឈ្លាសវៃ​បានធ្វើអោយ​វៀតណាម​យកឈ្នះ​ទៅលើអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិក។ ទន្ទឹមនឹងនោះ កាសែត
នេះ ក៏បានអះអាងដែរថា÷ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកស្នេហា
សន្តិភាព​។

          គេហទំព័រ÷ Deutsche Welle របស់អាលឺម៉ង់ បានចុះផ្សាយអត្ថបទសម្ភាសន៍ នាយឧត្តមសេនីយ៍ Vo Nguyen Giap របស់អ្នកប្រវិត្តិសាស្ត្រអាលឺម៉ង់ Derek Frisby។ 
លោកDerek Frisby បានអះអាងថា÷នាយឧត្តមសេនីយ៍ Vo Nguyen Giap ជា÷ លោកគ្រូពូកែនៃសង្គ្រាមបដិវត្តន៍។ 

          ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាម ប្រចាំនៅឡាវ នា
ថ្ងៃទី ៨តុលាឧត្តមសេនីយ៍ឯក Ay Sulinhaseng អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស 
និងជាអគ្គ សេនាធិការកងទ័ពប្រជាជនឡាវបានអោយដឹងថា÷

          “នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នក​ដឹកនាំមួយរូប​ក្នុង​ចំណោម​ថ្នាក់ដឹក នាំដែលមានគុណបំណាច់កសាង ការពារនិងពង្រីកស្មារតីសាមគ្គីភាពពិសេស វៀត
ណាម-ឡាវ។ ខ្ញុំសូម លំឱកាយ គោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រលឹង​នាយឧត្តមសេនីយ៍ 
Vo Nguyen Giap និងកត់សម្គាល់រាល់បំណាច់​ដ៏ធំធេងរបស់លោក។ ក្នុងការឈឺ ចាប់និងបាត់បង់ធំធេងនេះ ខ្ញុំ​ក៏ដូចជាកងកម្លាំងប្រដាប់អាវុធប្រជាជន បដិវត្តន៍ឡាវ  គ្មានពេលណាបំភ្លេចបានគុណបំណាច និងគំរូដ៏មហិមារបស់ នាយឧត្តមសេនីយ៍  ក្នុងបុព្វហេតុបដិវត្តន៍ឡាវ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ