សាធារណមតិពិភពលោកស្ងើចសរសើរជីវិតនិងបុព្វហេតុរបស់អតីតប្រធានាធិបតី Nelson Madela

(VOVworld)-បន្ទាប់ពីទទួលព័ត៌មានអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ទទួល
មរណភាព ប្រធានាធិបតីគុយបាលោក Raul Castro បានផ្ញើរសារទូរ លេខរំលែក
ទុកជូនចំពោះប្រធានាធិបតីអាហ្វិ្រកខាងត្បូងលោក Jacob Zuma ដែលក្នុងនោះ
អះអាងថា វិរៈបុរសរបស់អាហ្វ្រិក១រូបនេះ នឹងបាននឹករលឹក ជារៀងរហូត ដូចជា
និមត្តរូប១ដ៏មហិមា ប្រកបដោយភាពអត់ធ្មត់ក្នុងការតស៊ូប្រឆំាង របបប្រកាន់ពូជ
សាសន៌ Apartheid ​ព្រមទាំងរាល់សមិទ្ធិដ៏ធំធេងដែលលោក បន្សល់ទុកក្នុងកិច្ច
ការស្ថាបនាប្រទេសអាហ្វ្រិកខាងត្បូងថ្មី១។

សាធារណមតិពិភពលោកស្ងើចសរសើរជីវិតនិងបុព្វហេតុរបស់អតីតប្រធានាធិបតី Nelson Madela - ảnh 1
អតីតប្រធានាធិបតីលោក Nalson Madela (រូបថតៈ dantri.vn)

        ប្រធានាធិបតី Nicaragua លោក Daniel Ortega សម្តែងក្តីកោតសរសើរចំ
ពោះអតីតប្រធានាធិបតី Mandela និងចាត់ទុកថា ពិភពលោកបានបាត់បង់​យុទ្ធ
ជនបដិវត្ត១ដែលជានិច្ចកាលតស៊ូដើម្បីសិទ្ធិជាសារវ័នរបស់មនុស្ស។ ប្រធានាធិប
តី Venezuela លោក Licolas Maduro បានស្ងើចសរសើលោក Madela ជាថ្នាក់
ដឹកនាំមហិមាចំពោះបណ្តាប្រជាជាតិក្រោមការគាបសង្កត់ក្នុងសត្តវត្សទី២០​ហើយរូបភាពរបស់លោកនឹងបានបណ្តាប្រទេសលើពិភពលោកចងចាំជា និច្ច។រដ្ឋាភិបាលប្រេស៊ីសនាថ្ងៃទី៦បានប្រកាសថា និងកាន់ទុករយៈពេល៧ថ្ងៃ ហើយ
ប្រធានាធិបតីលោក Dilma Rousseff នឹងចូលរួមពិធីគោរពវិញ្ញក្ខ័ន្ធអតីត ប្រធានា
ធិបតី Madela។ថ្នាក់ដឹកនាំមួយចំនួនទៀតលើពិភពលោក ក្នុងនោះ​មានកូរ៉េខាង
ត្បូង អ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ សុទ្ធតែស្ងើចសរសើរ បុព្វហេតុដ៏ម
ហិមាដែលលោក Madela បន្សល់ទុក ព្រមទាំងសម្តែងក្តីសោក ស្រាយក្រៀមក្រំ បំផុតចំពោះមរណភាពរបស់លោក Madela ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ