សាធារណៈមតិរំពឹងទុកដល់ឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម

(VOVWORLD) - វៀតណាមត្រូវបានរំពឹងទុកថា នឹងបន្តពង្រីក តួនាទីក្នុងការដឹកនាំ ពង្រឹងការតភ្ជាប់និងទំនួលខុសត្រូវក្នុងអាស៊ាន រួមចំណែក យ៉ាងពិតប្រាកដទៅក្នុងការអភិវឌ្ឍនៃសហគមន៍អាស៊ាន។
សាធារណៈមតិរំពឹងទុកដល់ឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥នៅថៃ (រូបថត៖ TTXVN)

  នាយប់ថ្ងៃទី៤ ខែវិច្ឆិកា នៅថៃ វៀតណាមនឹងទទួលជាផ្លូវការនូវមុខតំណែង ជាប្រធានអាស៊ានឆ្នាំ២០២០ពីប្រធានអាស៊ានឆ្នាំ២០១៩ ដែលជាប្រទេសថៃ។ ក្នុងលើកទីពីរចូលកាន់តំណែងនេះ វៀត ណាមត្រូវបានរំពឹងទុកថា នឹងបន្តពង្រីក តួនាទីក្នុងការដឹកនាំ ពង្រឹងការតភ្ជាប់និងទំនួលខុសត្រូវក្នុងអាស៊ាន រួមចំណែក យ៉ាងពិតប្រាកដទៅក្នុងការអភិវឌ្ឍនៃសហគមន៍អាស៊ាន។  

       សាធារណៈមតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាម ទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២០ក្នុងបរិបទដែលតំបន់មានការវិវត្តន៍ ជាច្រើន។ លោក Peter Girke ប្រធានតំណាងការិយាល័យមូលនិធិ Konrad-Aenauer Stiftung (KAS) របស់អាល្លឺម៉ង់ប្រចាំវៀតណាមបានចាត់ទុកថា៖

        “វៀតណាមបានបង្ហាញអោយឃើញនូវតួនាទីដ៏ឆ្នើមក្នុងការកសាងសហ គមន៍នៅហ្នឹងប្រទេសនេះ។ បទពិសោធន៍របស់វៀតណាមនឹងជាកត្តាវិជ្ជមាន សម្រាប់អាស៊ាននៅពេលដែលវៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាននាពេលខាងមុខ។ ច្បាស់លាស់ថា វៀតណាមជាសមាជិកដ៏ម្ចាស់ការ សកម្ម ក្នុង សកម្មភាពសមាហរណកម្មនៅក្នុងតំបន់និងលើពិភពលោក។ វៀតណាមកំពុង បើកចំហខ្លួនក្នុងការសិក្សាបទពិសោធន៍ក្នុងអតីតកាលក៏ដូចជាការពិតជាក់ស្ដែងដ៏ល្អបំផុតនៅក្នុងតំបន់និងលើពិភពលោកផងដែរ”។

        ចំណែកឯអតីតរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី Marty Netalegawa បាន អះអាងថា វៀតណាមជាសាក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជា សមាជិកមួយដើម្បីអនាគតរួមរបស់សហគមន៍អាស៊ាន៖

      “ខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើការចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២០របស់វៀត ណាម។ ខ្ញុំនិងអ្នកប្រាជ្ញជាច្រើនបានឃើញការត្រៀមរៀបចំ យ៉ាងហ្មត់ចត់របស់វៀតណាមសម្រាប់ដំណើរការនេះ។ ជំនឿជឿជាក់និងការរំពឹង ទុកចំពោះវៀតណាមក៏ខ្ពស់ជាងប្រទេសជាសមាជិកផ្សេងមួយចំនួនក្នុងប្លុកផងដែរ។ ខ្ញុំនិងសមាជិកផ្សេងៗទៀតសុទ្ធតែជឿជាក់ថា អាស៊ាននឹងទទួលបានផល ប្រយោជន៍ពីតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០របស់វៀតណាម”។

        ការចូលកាន់តំណែងជាប្រធានអាស៊ានគឺជាទំនួលខុសត្រូវ កាតព្វកិច្ចរបស់ ប្រទេសជាសមាជិក ព្រមទាំងក៏ជាឱកាសដ៏ធំមួយផងដែរ។ ដោយមានការខិតខំ ប្រឹងប្រែងរបស់ខ្លួនរួមជាមួយជំនឿជឿជាក់ កិច្ចសហប្រតិបត្តិការរបស់ប្រទេសជា សមាជិកផ្សេងៗក៏ដូចជាសហគមន៍អន្តរជាតិនោះ វៀតណាមនឹងសម្រេចយ៉ាង ល្អនូវភារកិច្ចរបស់ខ្លួនជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ