សាធារណៈមតិរុស្ស៊ីវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខា Nguyen Phu Trong


សាធារណៈមតិរុស្ស៊ីវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខា Nguyen Phu Trong  - ảnh 1
សាស្ត្រាចារ្យ Evgheny Glazunov ប្រធានគិត្តិយស សមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានវាយតំលៃអំពីដំណើរទស្សនកិច្ច (Image: VOV)

(VOVworld) – មុនដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្សកម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong ទីភ្នាក់ងារសារព័ត៌មានធំបំផុតរបស់រុស្ស៊ី  Tass បានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា៖ “ប្រជាជនវៀតណាមជានិច្ចកាល ដឹងគុណប្រជាជនសហព័ន្ធសូវៀតនិងរុស្ស៊ី”។ ព័ត៌មានអំពីសកម្មភាពក្នុងដំណើរ ទស្សនកិច្ចរបស់លោក Nguyen Phu Trong ត្រូវបានបណ្ដាទីភ្នាក់ងារសារព័ត៌ុមានរុស្ស៊ី បានធ្វើការផ្សាយបន្តបន្ទាប់។ វាយតំលៃចំពោះដំណើរទស្សនកិច្ចដ៏សំខាន់ នេះ
បណ្ឌិត សាស្ត្រាចារ្យវិទ្យាសាស្ត្រ Vladimir Mazyrin និងជានាយកមជ្ឈមណ្ឌលស្រាវ
ជ្រាវៀតណាមនិងអាស៊ានចំណុះវិទ្យាស្ថានស្រាវជ្រាវអាស៊ីចុងបូព៌ារ សាលាសភា បណ្ឌិតវិទ្យាសាស្ត្ររុស្ស៊ី បានចាត់ទុកថា៖

“កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ គឺដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដែល
ជានិច្ចកាលទាមទាឲ្យបានជំនួបថ្នាក់ជាន់ខ្ពស់។ ជាពិសេសគឺដំណើរទស្សនកិច្ចនៅ
វៀតណាមរបស់ប្រធានាធិបតីរុស្ស៊ីនាឆ្នាំ ២០១៣។ ការពិតជាក់ស្តែងនេះត្រូវបាន
បង្កើតក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ទំនុកទុកចិត្តនិងការសហការធ្វើ
សកម្មភាពគឺជាចំណុចពិសេសក្នុងទំនាក់ទំនងរុស្ស៊ី-វៀតណាមបើប្រៀបនឹង
ទំនាក់ទំនងរវាងរុស្ស៊ីជាមួយ ប្រទេសផ្សេងៗទៀត។”

សាស្ត្រាចារ្យ Evgheny Glazunov ប្រធានគិត្តិយស សមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានវាយតំលៃអំពីដំណើរទស្សនកិច្ចថា៖

“នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ។ ខ្ញុំគិតថា៖ ដំណើរទស្សនកិច្ចបានអះអាងជាថ្មីម្តង
ទៀតនូវប្រវត្តិសាស្ត្រទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំង ២។ ក្នុងក្រប
ខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ អគ្គលេខា Nguyen Phu Trong បានមានជំនួប
ជាមួយប្រធានាធិបតី Putin​ នាយករដ្ឋមន្ត្រី  Dmirtry Medvedev និងថ្នាក់ដឹកនាំជាន់
ខ្ពស់រុស្ស៊ីជាច្រើននាក់។ បណ្ដាជំនួបនេះមានអត្ថន័យដ៏សែនសំខាន់ ដោយសារ
ភាគីទាំង ២ មិនត្រឹមតែផ្លាស់ប្តូរមតិអំពីរាល់បញ្ហា ប៉ុណ្ណោះទេ ថែមទាំង ពិភាក្សា
អំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី។ ដោយមានបទពិសោធន៍រាប់សិបឆ្នាំធ្វើការ
ជាមួយវៀតណាមខ្ញុំសប្បាយរីករាយណាស់ដោយសារទំនាក់ទំនងរវាងវៀតណាម
និងរុស្ស៊ីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លានិងទទួលបានសមិទ្ធិជាច្រើន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ