សាធារណៈមតិស្ដីពីការដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប

(VOVWORLD) - បន្ទាប់ពីវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ អ្នកការទូតពីប្រទេសជាច្រើនបានចូលរួម អបអរសាទរចំពោះវៀតណាម ព្រមទាំងសម្ដែងនូវក្ដីសង្ឃឹមចំពោះការរួមចំណែក យ៉ាងសកម្មរបស់វៀតណាមក្នុងអាណត្តិបេសកកម្មខាងមុខផងដែរ។ 

ក្នុងតួនាទីជាប្រទេសដែលទើបនឹងបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិ សុខនាខែឧសភាកន្លងទៅ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមលោក Ibnu Hadi បានចែករំលែកថា៖

        “ចំពោះការដែលវៀតណាមក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បរួមជាមួយឥណ្ឌូនេស៊ី យើងខ្ញុំជឿជាក់ថា ប្រទេសយើងទាំងពីរ អាចរួមកម្លាំងគ្នាដោះស្រាយបណ្ដាបញ្ហា គោលនយោបាយសន្តិសុខសកល ដើម្បីពិភពលោកមួយដ៏ល្អប្រសើរជាងមុន។ ក្រុមប្រឹក្សាសន្តិសុខមិនត្រឹមតែ ពិភាក្សាអំពីបញ្ហាសន្តិសុខ សន្តិភាពប៉ុណ្ណោះទេ ថែមទាំងអំពីបញ្ហាផ្សេងៗដូចជា បម្រែបម្រួលអាកាសធាតុនិងសេដ្ឋកិច្ចទៀតផង។ ខ្ញុំជឿជាក់ថា វៀតណាមអាច ចូលរួមផ្ដល់មតិយ៉ាងល្អចំពោះបញ្ហាទាំងនេះ”។

            ក្នុងពេលជាមួយគ្នានោះ  លោក Zhang Jia Xiang អ្នកកាសែតល្បីល្បាញ ម្នាក់នៅទីភ្នាក់ងារសារព័ត៌មានចិន (Xinhua) បានចាត់ទុកថា ការដែលវៀត ណាមជាប់ឆ្នោតជាថ្មីម្ដងទៀតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.បនោះ បានបង្ហាញអោយឃើញនូវតួនាទីនិងឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅ មួយថ្ងៃរបស់វៀតណាមលើឆាកអន្តរជាតិ។ លោកបានអោយដឹងថា៖

        “ខ្ញុំធ្លាប់បានធ្វើការនៅវៀតណាមក្នុងរយៈពេលច្រើនឆ្នាំ ហើយបានឃើញ ដោយផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏មហិមាររបស់វៀតណាមក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ។ ការដែលវៀតណាមជាប់ឆ្នោតជាថ្មីម្ដងទៀតនោះ បាន បង្ហាញអោយឃើញនូវឋានៈនិងតួនាទីកាន់តែខ្ពស់របស់វៀតណាម លើឆាកអន្តរជាតិ។ ខ្ញុំជឿជាក់ថា វៀតណាមនឹងពង្រីកឋានៈ ឥទ្ធិពល សមិទ្ធផលនិងបទ ពិសោធន៍របស់ខ្លួនដើម្បីរួមចំណែកទៅក្នុងការរក្សាសន្តិភាព សន្តិសុខនៅក្នុង តំបន់និងលើពិភពលោក ជំរុញភាពជឿនលឿន កិច្ចសហប្រតិបតិ្តការនិងការ អភិវឌ្ឍលើពិភពលោក ព្រមទាំងជំរុញទំនាក់ទំនងរវាងចិននិងអាស៊ានអោយ បន្តរីកចម្រើនទៅមុខផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ