សាធារណៈ​មតិ​អន្តរជាតិ​ចាប់អារម្មណ៍ នៅពេលដែលក្រុមបាល់ទាត់ U២៣ វៀត​ណាម ការពារជើងឯកស៊ីហ្គេមដោយជោគជ័យ

(VOVWORLD) - នៅថ្ងៃទី ២២ ខែឧសភា គេហទំព័រ ESPN (អាមេរិក) បានចុះផ្សាយអត្ថបទសរសេរមួយ ភ្លាមៗបន្ទាប់ពីក្រុមបាល់ទាត់បុរស U២៣ វៀតណាម ទទួលជ័យជម្នះលើក្រុម U២៣ថៃ ក្រោមលទ្ធផល១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់បុរសនៃស៊ីហ្គេមលើកទី ៣១។
សាធារណៈ​មតិ​អន្តរជាតិ​ចាប់អារម្មណ៍ នៅពេលដែលក្រុមបាល់ទាត់ U២៣ វៀត​ណាម ការពារជើងឯកស៊ីហ្គេមដោយជោគជ័យ - ảnh 1ក្រុមបាល់ទាត់បុរស U២៣ វៀតណាម ការពារជើងឯកស៊ីហ្គេមដោយជោគជ័យ។ (រូបថត៖ TTXVN)

ដោយមានចំណងជើងថា “វៀតណាមការពារមេដាយមាសដោយជោគជ័យ ចំពោះថៃ” ESPN បានចាត់ទុកថា ជ័យជម្នះលើកនេះបានបង្ហាញថាវៀតណាមនៅតែជាកម្លាំងមួយនៅអាស៊ីអាគ្នេយ៍។ អត្ថបទនេះក៏បានពិនិត្យឡើងវិញនូវសមិទ្ធិផលដែលគ្រូបង្វឹក Park Hang-seo និងកូនក្រុមសម្រេចបាន ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ចាប់តាំងពីការប្រកួតក្នុង AFF Suzuki Cup ឆ្នាំ២០១៨ រហូតដល់វគ្គ៨ក្រុមចុងក្រោយនៃ AFC Asian Cup ឆ្នាំ២០១៩ ហើយបន្ទាប់មកគឺមេដាយមាសនៅ ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មានបារាំង AFP បានជូនដំណឹងអំពីបរិយាកាសពុះកញ្រ្ចោលក្នុងរដ្ឋធានីហាណូយ និងទីក្រុងផ្សេងទៀត បន្ទាប់ពីជ័យជម្នះរបស់ក្រុម U២៣ វៀតណាមលើក្រុម U២៣ ថៃ។ តាមនោះ មនុស្សរាប់ពាន់នាក់បាននាំគ្នាសម្រុកទៅតាមផ្លូវ មិនយូរប៉ុន្មានទេបន្ទាប់ពីកូនសិស្សរបស់គ្រូបង្វឹក Park Hang-seo បានយកឈ្នះលើក្រុមថៃក្នុងលទ្ធផល ១-០។

"វៀតណាមបានយកឈ្នះនៅនាទី ៨៣" គឺជាចំណងជើងដែលកាសែត Siam Sports (ថៃ) បានប្រើប្រាស់សម្រាប់របាយការណ៍ផ្សាយផ្ទាល់នៃការប្រកួតរវាងក្រុម U២៣ ថៃ និង U២៣ វៀតណាម ក្នុងការប្រកួតបាល់ទាត់បុរស់វគ្គផ្តាច់ព្រ័ត្រនៅពហុកីឡាដ្ឋានជាតិ My Dinh។ យោងតាមអត្ថបទនេះ ការតែតបាល់បញ្ចូលទីរបស់ Nham Manh Dung នៅនាទី ៨៣ បាននាំយកមេដាយមាសទីពីរជាប់ៗគ្នាជូនកីឡាបាល់ទាត់វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ