សាធារណមតិអន្តរជាតិជឿជាក់ថាវៀតណាមនឹងបំពេញយ៉ាងល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២

(VOVWORLD) -  ចំពោះមុខកិច្ចប្រជុំកំពូលលើកទី ២ រវាងថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើង នៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រ ទេសអាស៊ីប្រចាំនៅអេហ្ស៊ីបបានសម្តែងសេចក្តី ជឿជាក់ទៅ លើជោគជ័យនៃកិច្ចប្រជុំលើកនេះ។

សាធារណមតិអន្តរជាតិជឿជាក់ថាវៀតណាមនឹងបំពេញយ៉ាងល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ - ảnh 1 បណ្តាឯកអគ្គរដ្ឋទូតអាស៊ីប្រចាំនៅអាហ្ស៊ីប

វាយតំលៃនូវតួនាទីរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលលើកទី ២ រវាងលោកប្រធា នាធិបតីអាមេរិក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ឯកអគ្គរាជទូតថៃប្រចាំនៅអេហ្ស៊ីបលោក Chainarong-Keratiyuwong បានឲ្យដឹងថា៖ “ខ្ញុំគិតថាវៀតណាមនិងថៃគឺជាសមាជិកនៃក្រុមគ្រួសារអាស៊ាន។ ប្រទេសថៃបានមើលឃើញនូវតួនាទីកាន់តែធំឡើងរបស់វៀតណាមនៅក្នុងតំបន់ ហើយការពិតដែលថាវៀតណាមត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង គឺជាចំណុចលោតផ្លោះមួយទៀតរបស់វៀតណាម។ ខ្ញុំសង្ឃឹមថាប្រទេសវៀតណាមនឹងអាចដើរតួនាទីវិជ្ជមានសម្រាប់កិច្ចប្រជុំនេះ។ ខ្ញុំក៏សង្ឃឹមថាកិច្ចប្រជុំនេះនឹងនាំមកនូវសន្តិភាពនៅក្នុងតំបន់។ ហើយខ្ញុំជឿជាក់ថាវៀតណាមអាចបំពេញបានល្អនូវតួនាទីរបស់ខ្លួន”។

ឯកអគ្គរដ្ឋទូតនៃប្រទេសម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលលើកដំបូង- សិង្ហបុរី លោក Premjith Sadasivan បានអបអរសាទរប្រទេសវៀតណាមដែលត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់កិច្ចប្រជុំដែលមានសារៈសំខាន់នេះ។ “ខ្ញុំគិតថា ការជ្រើសរើស វៀតណាមដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ២ រវាងអាមេរិកនិងកូរ៉េខាងជើង បានបង្ហាញពីការជឿទុកចិត្តរបស់ប្រទេសទាំងពីរនេះចំពោះប្រទេសវៀតណាម។ ប្រទេសសឹង្ហបុរីបានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងហើយសារដើម្បីផ្ញើទៅកាន់ពិភពលោកគឺ ទាំងអាមេរិកនិងកូរ៉េខាងជើង ចង់ចាប់ផ្តើមដំណើរការចរចារដើម្បីស្វែងរកដំណោះស្រាយសមស្រប។ ខ្ញុំមានសេចក្តីសោមនស្សរីករាយនិងអបអរសាទរចំពោះវៀតណាមដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលដ៏មានសារៈ សំខាន់នេះ។ ដូចទៅនឹងប្រទេសសិង្ហបុរីដែរ ប្រទេសវៀតណាមនិងដើរតួជាទីតាំងរៀបចំកិច្ចប្រជុំសំខាន់ៗដែលអាចនាំមកនូវលទ្ធផលវិជ្ជមានដល់តំបន់ទាំងមូល”។

សាធារណមតិអន្តរជាតិជឿជាក់ថាវៀតណាមនឹងបំពេញយ៉ាងល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ - ảnh 2 ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអេហ្ស៊ីប 

លោក Yeocheol -Yoon ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសអេហ្ស៊ីបក៏បានលើកឡើងការរំពឹងទុកអំពីលទ្ធផលនៃកិច្ចពិភាក្សាដែលសំដៅទៅរកការគ្មាននុយ ក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងឆ្ពោះទៅរកសន្តិភាពជាមួយសហរដ្ឋអាមេរិកតែម្តង៖ “ប្រ ទេសវៀតណាមគឺជាប្រទេសដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ ហើយវៀតណាមគឺជាគំរូមួយនៃប្រទេសដែលបើកទ្វារ ធ្វើសមាហរណកម្មជាមួយពិភពលោកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ហើយក៏ជាគំរូមួយនៃការផ្លាស់ប្តូរពីអតីតសត្រូវទៅជាមិត្ត។ យើងខ្ញុំទន្ទឹងរង់ចាំមើល នូវតួនាទីយ៉ាងសកម្មរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ចប្រជុំកំពូលលើកនេះ។ នេះគឺជាកិច្ចប្រជុំលើកទី២ ហើយខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងកំណត់បានជំហានជាក់ស្តែង ដើម្បីទទួលបានការគ្មាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងបង្កើតសន្តិភាពយូរអង្វែងផងដែរ”។

រួមជាមួយការវាយតម្លៃរបស់មជ្ឈដ្ឋានសារព័ត៌មានអេហ្ស៊ីប អ្នកការទូតអន្តរជាតិនៅអេហ្ស៊ីបក៏បានសម្ដែងការគាំទ្រចំពោះតួនាទីរបស់វៀតណាមនិងមានសុទិដ្ឋិ និយមអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលពេលខាងមុខរវាងថ្នាក់ដឹកនាំទាំងពីរ អាមេរិកនិងកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ