សាធារណៈមតិអន្តរជាតិមានជំនឿជឿជាក់ទៅលើជួរថ្នាក់ដឹកនាំថ្មីរបស់វៀតណាម

(VOVWORLD) - លោកស្រី Sandra Scagliotti បានបញ្ជាក់ថា ជួរថ្នាក់ដឹកនាំថ្មីរបស់វៀត ណាម គឺជាអ្នកគ្រប់គ្រងដែលមានបទពិសោធន៍និងសមត្ថភាពដ៏ល្អ ហេតុដូច្នេះ ពួកគេ នឹងជំនះពុះពារលើបញ្ហាប្រឈមថ្មីៗជាក់ជាពុំខាន ដោយការបន្តអនុវត្តន៍បុព្វហេតុ ផ្លាស់ប្ដូរថ្មីនិងការកែទម្រង់ប្រកបដោយប្រសិទ្ធភាពនិងសមស្រប។ 
សាធារណៈមតិអន្តរជាតិមានជំនឿជឿជាក់ទៅលើជួរថ្នាក់ដឹកនាំថ្មីរបស់វៀតណាម - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាវៀតណាម នៅសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤។
(រូបថត៖ TTXVN)
ក្នុងឱកាសដែលរដ្ឋសភាវៀតណាមនីតិកាលទី១៤ ទើបតែបានបោះឆ្នោតជ្រើស តាំងមុខតំណែងថ្នាក់ដឹកនាំរបស់រដ្ឋនិងរដ្ឋសភានោះ គេហទំព័រ ទស្សនាវដ្ដីសកល (Scenari Internazionali) របស់អ៊ីតាលី កាលពីថ្ងៃទី៩ មេសា បានដកស្រង់យោបល់ របស់លោកស្រី Sandra Scagliotti កុងស៊ុលកិត្តិយស វៀតណាមប្រចាំនៅ Torino ដែលចាត់ទុកថា ជួរថ្នាក់ដឹកនាំថ្មីរបស់វៀតណាម នឹងស្នងបន្តជោគជ័យនៃអាណត្តិមុន អនុវត្តន៍ការផ្លាស់ប្ដូរថ្មីជាបន្តទៀត ហើយអះអាងនូវឋានៈ តួនាទីរបស់វៀតណាមលើ ឆាកអន្តរជាតិ។ លោកស្រី Sandra Scagliotti បានបញ្ជាក់ថា ជួរថ្នាក់ដឹកនាំថ្មីរបស់វៀត ណាម គឺជាអ្នកគ្រប់គ្រងដែលមានបទពិសោធន៍និងសមត្ថភាពដ៏ល្អ ហេតុដូច្នេះ ពួកគេ នឹងជំនះពុះពារលើបញ្ហាប្រឈមថ្មីៗជាក់ជាពុំខាន ដោយការបន្តអនុវត្តន៍បុព្វហេតុ ផ្លាស់ប្ដូរថ្មីនិងការកែទម្រង់ប្រកបដោយប្រសិទ្ធភាពនិងសមស្រប។ កត្តាសំខាន់មួយ ដែលចូលរួមចំណែកដល់ជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ នោះ គឺការគៀងគរការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជា មួយការស្រុះចិត្តគំនិតខ្ពស់បំផុតក្នុងសង្គម។
លោកសាស្ត្រាចារ្យ Vladimir Kolotov ប្រធានវិទ្យាស្ថានហូជីមិញ ចំណុះសាកល វិទ្យាល័យជាតិ Saint Petersburg សហព័ន្ធរុស្ស៊ី បានចាត់ទុកថា ការរៀបចំកម្មាភិបាល ជាន់ខ្ពស់របស់វៀតណាមនាបច្ចុប្បន្ន គឺល្អប្រសើរបំផុត ហើយមានលក្ខណៈសុខដុម រមនា ដែលអនុញ្ញាតឲ្យធ្វើទំនើបកម្មនូវប្រព័ន្ធនយោបាយ បង្កើតបុព្វបទសម្រាប់ការ បន្តផ្លាស់ប្ដូរថ្មីប្រទេសជាតិឲ្យកាន់តែបោះជំហានទៅមុខ ព្រមទាំងធានាបាននូវស្ថិរ ភាពផងដែរ ដោយការរក្សាថ្នាក់ដឹកនាំមួយចំនួនដែលមានកិត្យានុភាពដ៏ទូលំទូលាយ និងបទពិសោធន៍ជាច្រើនក្នុងការងារប្រតិបត្តិប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ