សាធារណៈមតិអន្តរជាតិស្វាគមន៍មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើ "អនុសញ្ញាទីក្រុងហាណូយ"

(VOVWORLD) - បន្ទាប់ពីអនុសញ្ញានេះត្រូវបានអនុម័ត អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានវាយតម្លៃអនុសញ្ញានេះជាភស្តុតាងដែលបង្ហាញឲ្យឃើញថាពហុភាគីនិយមកំពុងដើរតាមទិសដៅត្រឹមត្រូវក្នុងគ្រាលំបាក ហើយឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ស្កាត់និងប្រឈមមុខនឹងបទល្មើសតាមអ៊ីនធឺណិត។

កាលពីថ្ងៃទី២៤ ខែធ្នូ សាធារណៈមតិអន្តរជាតិបានស្វាគមន៍មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលបានអនុម័តជាឯកច្ឆ័ន្ទលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសតាមអ៊ីនធឺណិត។ យោងតាមបទប្បញ្ញត្តិនៃមាត្រាទី ៦៤ នៃអនុសញ្ញានេះ ឯកសារនេះនឹងត្រូវបានបើកឱ្យចុះហត្ថលេខានៅទីក្រុងហាណូយនៅឆ្នាំ ២០២៥ ហើយត្រូវបានគេហៅថា "អនុសញ្ញាទីក្រុងហាណូយ"។

បន្ទាប់ពីអនុសញ្ញានេះត្រូវបានអនុម័ត អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានវាយតម្លៃអនុសញ្ញានេះជាភស្តុតាងដែលបង្ហាញឲ្យឃើញថាពហុភាគីនិយមកំពុងដើរតាមទិសដៅត្រឹមត្រូវក្នុងគ្រាលំបាក ហើយឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ស្កាត់និងប្រឈមមុខនឹងបទល្មើសតាមអ៊ីនធឺណិត។

រីឯខ្លួនវិញ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Philémon Yang បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃ "អនុសញ្ញាទីក្រុងហាណូយ" ហើយចាត់ទុកថា នេះគឺជាឧបករណ៍ថ្មីមួយដើម្បីការពារមនុស្សនៅក្នុងពិភពលោកដែលបច្ចេកវិទ្យាព័ត៌មាន និងលំហឌីជីថល នាំមកនូវសក្តានុពលដ៏ធំធេង ប៉ុន្តែក៏បង្កប់នូវការគំរាមកំហែង ជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ