សាធារណៈមតិអាហ្សង់ទីនបន្តគាំទ្រសាលក្រមរបស់តុលាការមជ្ឈត្តកម្មស្ដីអំពីបញ្ហាសមុទ្រខាងកើត

សាធារណៈមតិអាហ្សង់ទីនបន្តគាំទ្រសាលក្រមរបស់តុលាការមជ្ឈត្តកម្មស្ដីអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
ចិនកសាងដោយខុសច្បាប់នៅលើកោះថ្ម Chu Thap នៅប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖CSIS)

(VOVworld) - នាថ្ងៃទី២៧ កក្កដា វិទ្យាស្ថានអាហ្សង់ទីន-វៀតណាម (ICAV)
បានចេញសេចក្ដីថ្លែងការណ៍គាំទ្រសាលក្រមរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែ
 ដែលត្រូវបាននាំចេញនាថ្ងៃទី១២ កក្កដា កន្លងទៅស្ដីអំពីករណីបណ្ដឹងទាក់ទិនដល់
សមុទ្រខាងកើត។សេចក្ដីថ្លែងការណ៍នេះបានលើកច្បាស់ថា សាលក្រមរបស់
តុលាការបានបង្កើតឡើងមូលដ្ឋានគតិយុត្តដ៏រឹងមាំសំរាប់ប្រទេសនានាដែលកំពុង
មានជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ធានាការកំណត់នៃអនុសញ្ញា
អ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលភាគីនានាចូលរួមចុះហត្ថលេខា ព្រម
ទាំងសង្កត់ធ្ងន់ថា សេចក្ដីសំរេចនេះមានសុពលភាពខាងគតិយុត្តចំពោះភាគី
ទាក់ទិនទាំងឡាយ។
នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Equilibrium Global ក៏បានចុះផ្សាយបទ
វិភាគរបស់អ្នកជំនាញការអំពីបញ្ហាអន្តរជាតិលោក Vanina Fattori ក្នុងនោះវាយ
តំលៃខ្ពស់ចំពោះសាលក្រមរបស់តុលាការមជ្ឈត្តកម្មស្ដីអំពីបញ្ហាសមុទ្រខាង
កើត។តាមអ្នកជំនាញការ Fattori ថា ចិនចាំបាច់ត្រូវអនុវត្តន៍ការកំណត់នៃច្បាប់
អន្តរជាតិ។លោកចាត់ទុកថា មុនមឹងបណ្ដាឆ្នាំ១៩៤០នៃសតវត្សមុន ប៉េកាំងមិន
ធ្លាប់ប្រកាសអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa
ខណៈដែលវៀតណាមមានភស្តុតាងគ្រប់គ្រាន់អំពីអធិបតេយ្យភាពចំពោះប្រជុំ
កោះទាំងពីរនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ