សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចង់បានការសន្ទនា​គ្នាជាទៀងទាត់ជាមួយរុស្ស៊ីតាមរយៈសភា

(VOVWORLD) - លោក Pak Thae-song ក៏បានស្នើបង្កើតកម្លាំងជំរុញថ្មីសម្រាប់សកម្មភាពរវាងគណៈកម្មាធិការអន្តររដ្ឋាភិបាលរុស្ស៊ី - កូរ៉េខាងជើងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងបច្ចេកទេសដើម្បីនីតិប្បញ្ញត្តិនៃប្រ ទេសទាំងពីរអាចបង្កើតបានមូលដ្ឋានច្បាប់សំដៅពង្រឹងបង្កើនពាណិជ្ជកម្មទ្វេភាគី។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចង់បានការសន្ទនា​គ្នាជាទៀងទាត់ជាមួយរុស្ស៊ីតាមរយៈសភា - ảnh 1 សម័យប្រជុំមួយនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

នាថ្ងៃទី២៣ខែតុលាថ្លែងនៅឯកិច្ចប្រជុំរបស់ប្រធានឌូម៉ាជាតិ(រដ្ឋសភា) រុស្ស៊ីលោក Vyacheslav Volodin ប្រធានសន្និសីទប្រជាជនកំពូល(សភាជាតិ) កូរ៉េខាងជើងលោក Pak Thae-song បានប្រកាសថាព្យុងយ៉ាងចង់បានការសន្ទនាជាប្រចាំជាមួយរុស្ស៊ីតាមរយៈបណ្ដាសាខានីតិប្បញ្ញត្តិ។

ក្រៅពីនេះ លោក Pak Thae-song ក៏បានស្នើបង្កើតកម្លាំងជំរុញថ្មីសម្រាប់សកម្មភាពរវាងគណៈកម្មាធិការអន្តររដ្ឋាភិបាលរុស្ស៊ី - កូរ៉េខាងជើងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងបច្ចេកទេសដើម្បីនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរអាចបង្កើតបានមូលដ្ឋានច្បាប់សំដៅពង្រឹងបង្កើនពាណិជ្ជកម្មទ្វេភាគី។

ចំណែកខ្លួនវិញប្រធានរដ្ឋសភារុស្ស៊ីលោក Vyacheslav Volodin បានចាត់ទុកថាភាគីទាំងពីរត្រូវធ្វើអ្វីគ្រប់យ៉ាងតាមសមត្ថភាពរបស់ខ្លួនដើម្បីទំនាក់ទំនងអន្តរសភាអភិវឌ្ឍកាន់តែខ្លាំងក្លានិងកាន់តែមានប្រសិទ្ធភាព។យោងតាមលោកVolodin ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវការផ្អែកលើវិធាននៃការគោរពគ្នាទៅវិញមិនអន្តរាគមន៍ចូលក្នុងបណ្ដាបញ្ហាអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀត។

ប្រតិកម្មទៅវិញ

ផ្សេងៗ