សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចេញផ្សាយច្បាប់ស្តីពី ស្ថានភាពសង្គ្រាម

(VOVworld) – បណ្ដាការសែតរុស្ស៊ីឲ្យដឹងថា៖ នាថ្ងៃទី ៣១ មករា សាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េទើបនឹងបានចេញផ្សាយច្បាប់ស្តីពីស្ថានភាព
សង្គ្រាម។ អ្នកដឹកនាំនៃប្រទេសនេះ លោក Kim Jong-un បានចេញបទបញ្ជាឲ្យ កងទ័ពត្រៀមខ្លួនជាស្រេចប្រយុទ្ធ មុនពេល ប្រទេសនេះដំណើរការសាកល្បង
នុយក្លេអ៊ែរថ្មីមួយ។ បណ្ដាអ្នកវិភាគបានចាត់ទុកថា៖ ការសាកល្បងនុយក្លេអ៊ែរ
របស់ព្យុងយ៉ាងអាចដំណើរការក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាកំណើត
របស់ អតីតអ្នកដឹកនាំ ស.ប.ប.ក. លោក Kim Jong-il (ថ្ងៃទី ១៦ គុម្ភៈ) ឬ ពិធី សេច្ចាប្រនិធានទទួលដំណែងរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោកស្រី
Park Geun-hye៕

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចេញផ្សាយច្បាប់ស្តីពី ស្ថានភាពសង្គ្រាម - ảnh 1
សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េទើបនឹងបានចេញផ្សាយច្បាប់ស្តីពីស្ថានភាព សង្គ្រាម។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ