សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េធ្វើព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ កញ្ញា (តាមម៉ោងវៀត ណាម) នៅទីក្រុងព្យុងយ៉ាងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានធ្វើព្យុហយាត្រាទ្រង់ទ្រាយធំមួយ សំដៅ រំលឹកខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ។ 
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េធ្វើព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ - ảnh 1ពិធីដង្ហែក្បួននេះមានការដាក់បង្ហាញរថពាសដែក កាំជ្រួចមីស៊ីលមិងទាហានម៉ារីនជាច្រើន

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងបរិបទដែលរាល់ការចរចាលុបបំបាត់ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េរវាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាមួយអាមេរិកកំពុងជាប់គាំង តាំងពីក្រោយសន្និសីទកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកាល ពីខែមិថុនាមកម្លេះ។

តាមទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉រេ (KCNA) បានឲ្យដឹងថា មុននេះ ថ្នាក់ដឹកនាំលោក Kim Jong-un បានទៅកាន់វិមាន Kumsusan - ជាកន្លែងតម្កល់សពថ្នាក់ដឹកនាំអាណត្តិមុន ដើម្បីរួមជាមួយតំណាងជាន់ខ្ពស់ចូលរួមពិធី ត្រួតពលនិងព្យុហយាត្រានៅទីក្រុងព្យុងយ៉ាង។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ប្រភពព័ត៌មានចារកម្មថា ពិធីព្យុហយាត្រានេះបានចាប់ផ្ដើមពីម៉ោង ១០ ព្រឹក (តាមម៉ោងតំបន់)។

តាមប្រព័ន្ធផ្សព្វផ្សាយ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េថា មានមនុស្ស និងគណប្រតិភូបរទេសប្រមាណ ១០០ នាក់បានមកកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្នុងឱកាសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ