សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េមានបំណងចង់ទាក់ទាញភ្ញៀវទេសចរវៀតណាម

(VOVWORLD) - លោក Ham Jin នៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិស.ប.បកូរ៉េ (KITC) បានអោយដឹងថា នេះជា ពេលវេលាដ៏ល្អបំផុតដើម្បីអោយភ្ញៀវទេសចរវៀតណាមទៅទស្សនាស.ប.បកូរ៉េ។

  នាថ្ងៃទី២៨ ខែមីនា មន្ត្រីទេសចរណ៍សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា មានីតកូរ៉េបានថ្លែងថា ភ្ញៀវទេសចរវៀតណាមគប្បីក្ដាប់ជាប់ “ឱកាសមាស” ដើម្បី ទៅបំពេញទស្សនកិច្ចនៅប្រទេសនេះ ក្រោយពីកិច្ចប្រជុំកំពូលរវាងប្រធាន ស.ប.បកូរ៉េលោក Kim Jong-un និងប្រធានាធិបតីអាមេរិកលោក Donald Trump ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយកាលពីខែមុន។ លោក Ham Jin នៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិស.ប.បកូរ៉េ (KITC) បានអោយដឹងថា នេះជា ពេលវេលាដ៏ល្អបំផុតដើម្បីអោយភ្ញៀវទេសចរវៀតណាមទៅទស្សនាស.ប.បកូរ៉េ។

        KITC កំពុងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហាណូយ ហើយ ផ្សព្វផ្សាយគោលដៅគួរអោយទាក់ទាញមួយចំនួននៅស.ប.បកូរ៉េដូចជា បណ្ដុំ វិទ្យាសាស្ត្របច្ចេកវិទ្យា តំបន់ចិញ្ចឹមត្រីដូហ្វីន សារមន្ទីរសង្គ្រាមនៅរដ្ឋធានីព្យុង យ៉ាង ក៏ដូចជាមណ្ឌលសម្រាកលំហែកាយជិះស្គីនៅលើភ្នំ Masikryong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ