សាធារណរដ្ឋសហប្រតិបត្តិការហ្គីយ៉ាណាមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) -ឯកអគ្គរដ្ឋទូតវិសាមាញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅហ្គីយ៉ាណា លោក Do Ba Khoa ទើបនឹងអញ្ជើញជូនសារតាំងឡើងប្រធានាធិបតីសាធារណរដ្ឋសហប្រ តិបត្តិការហ្គីយ៉ាណាលោក David Granger។
សាធារណរដ្ឋសហប្រតិបត្តិការហ្គីយ៉ាណាមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្គីយ៉ាណា លោក Do Ba Khoa អញ្ជើញជូនសារតាំងឡើងប្រធានាធិបតីសាធារណរដ្ឋសហប្រតិបត្តិការហ្គីយ៉ាណាលោក David Granger

អញ្ជើញថ្លែងមតិនៅទីនេះ លោក Do Ba Khoa បានអះអាងនូវគោលបំណងរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុង ការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជា ប្រពៃណីរវាងប្រទេសទាំងពីរ។ លោក ឯកអគ្គរដ្ឋទូតក៏បានស្នើឲ្យ ហ្គីយ៉ាណា ឆាប់ បានទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនិងចាត់ទុកនេះជាការ បោះជំហានសំខាន់ក្នុងការជម្រុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ ប្រធានាធិបតីលោក David Granger បានសង្កត់ធ្ងន់ថា ប្រទេស ទាំងពីរ ហ្គីយ៉ាណានិងវៀតណាម គប្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបាន ច្រើនថែមទៀត ជាពិសេសលើវិស័យបច្ចេកវិទ្យាកសិកម្ម គ្រប់គ្រងនិងដោះស្រាយ រាល់បញ្ហាបណ្តាលដោយបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ