សាធារណរដ្ឋអូទ្រីសអនុម័តពង្រាងច្បាប់ស្តីពីសាសនាអ៊ីស្លាម

សាធារណរដ្ឋអូទ្រីសអនុម័តពង្រាងច្បាប់ស្តីពីសាសនាអ៊ីស្លាម - ảnh 1
រូបថតៈ iastimes.com


(VOVworld)-នាថ្ងៃទី២៥កុម្ភៈ រដ្ឋសភាអូទ្រីស បានអនុម័តលើពង្រាងច្បាប់ស្តីពី
សាសនាអ៊ីស្លាម សំដៅទប់ទល់នឹងនិន្នាការជ្រុលនិយមក្នុងនាមជាសាសនា
អ៊ីស្លាម ព្រមទាំងបង្កើតរបៀងគតិយុត្តការពារផលប្រយោជន៍របស់ជនអ៊ីស្លាម
ដែល​កំពុងរស់នៅទីនេះ។ ពង្រាងច្បាប់ពោលខាងលើ ត្រូវបានពិភាគ្សានិង ស្ទង់មតិដ៏ទូលំទូលាយនៅអូទ្រីសនារយៈពេល៣ឆ្នាំកន្លងទៅ ដោយឈរលើ មូលដ្ឋានអំពីក្រមច្បាប់ស្តីពីសាសនាអ៊ីស្លាមដែលបានចងក្រងនាឆ្នាំ១៩១២នៅ
ប្រទេសនេះ។ តាមនោះ បណ្តាអង្គការអ៊ីស្លាមនៅអូទ្រីស នឹងបានចុះបញ្ជីដំណើរ
ការសកម្មភាពដោយជំហរ ស្របច្បាប់ នឹងត្រូវបានការពារដោយច្បាប់របស់
អូទ្រីស។ ប៉ុន្តែក្នុងពង្រាងច្បាប់នេះ មានមាត្រាមួយចំនួនជួបប្រទះនឹងការខ្វែង
គំនិត នោះគឺកំណត់ការ ហាមប្រាមជួយឧបត្ថម្ភសម្រាប់បណ្តាអង្គការអ៊ីស្លាម
ស្ថិតនៅក្រៅដែនដីរបស់ អូទ្រីស។ រដ្ឋមន្ត្រីការបរទេសនិងធ្វើសមាហរណកម្ម
អូទ្រីស លោក Sebatian Kurz បានចាត់ទុកថា ពង្រាងច្បាប់ថ្មីនេះ នឹងជួយបង្កើន
ផលប្រយោជន៍ សម្រាប់សហគមន៍ជនអ៊ីស្លាមនៅក្រុង Vienna ប៉ុន្តែក៏ទាមទាឲ្យ
ពួកគេ មានការ ទទួលខុសត្រូវ​ចំពោះសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ