សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល៖ការប៉ះទង្គិចផ្ទុះឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព

(VOVWORLD) - មនុស្សយ៉ាងហោចណាស់៤០នាក់ត្រូវស្លាប់ហើយរាប់សិបនាក់ ទៀតត្រូវរងរបួសក្នុងការប្រយុទ្ធគ្នា កាលពីថ្ងៃទី២០ មិថុនា រវាងក្រុមប្រដាប់អាវុធ នានានៅទីរួមខេត្ត Bria របស់សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។
សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល៖ការប៉ះទង្គិចផ្ទុះឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព - ảnh 1 កម្លាំងរក្សាសន្តិភាពយាមល្បាតនៅ Bria របស់អាហ្វ្រិកកណ្ដាលកាលពីថ្ងៃទី១២ មិថុនា (រូបថត៖AFP/TTXVN)
ជំលោះបានផ្ទុះ ឡើងបន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមមួយរំពេចជាមួយកម្លាំងឧទ្ទាមក្នុងជំនួបចរចារនៅទីក្រុង Rome របស់អ៊ីតាលី កាលពីថ្ងៃទី១៩ មិថុនា។កិច្ចព្រមព្រៀងកម្រនេះត្រូវបានសង្ឃឹមថា នឹងជួយបញ្ចប់ អំពើហឹង្សានិងរក្សាស្ថិរភាពនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ