សន្តិសុខសមុទ្រជាខ្លឹមសារស្នូលនៃសន្និសីទ ADMM+

(VOVWORLD) - នៅសន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+) លើកទី៤ ដែលប្រព្រឹត្តទៅនៅទីក្រុង Clark ប្រទេសហ្វីលីពីននោះ នាថ្ងៃទី២៤ តុលា សន្តិ សុខសមុទ្រជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវបានផ្ដោតការយកចិត្ត ទុកដាក់។ 

  នៅទីនេះ ប្រទេសជាច្រើនបានអះអាងលើការគោរពច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជំលោះនៅសមុទ្រ។ ស្ដីពីបញ្ហាសមុទ្រខាងកើត អង្គសន្និសីទ បានអះអាងនូវសារសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ហើយទទួលបាន ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ សំដៅ កសាងទំនុកទុកចិត្ត រក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់។

        ថ្លែងមតិនៅសន្និសីទ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារ ប្រទេសនិងជាប្រធានគណៈប្រតិភូវៀតណាមបានលើកឡើងការសាកល្បងមួយចំនួន ដែលក្នុងនោះមានបញ្ហាអ្នកនេសាទ។ រដ្ឋមន្ត្រីលោក Ngo Xuan Lich បាន លើកសំណើរថាខណៈដែលប្រទេសទាក់ទិននានាកំពុងរួមគ្នាស្វែងរកនូវដំណោះ ស្រាយមានលក្ខណៈគតិយុត្តដ៏យូរអង្វែងនោះ គឺចាំបាច់ត្រូវប្រើប្រាស់វិធានការ ឃោសនា អប់រំ មិនគប្បីប្រើប្រាស់អំពើហឹង្សា ហើយដោះស្រាយលើស្មារតីមិត្តភាព អ្នកជិតខាងប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ