សន្និបាតលើកទី៩គណៈកម្មាធិការបក្សនីតិកាលទី១១បានបញ្ចប់

សន្និបាតលើកទី៩គណៈកម្មាធិការបក្សនីតិកាលទី១១បានបញ្ចប់ - ảnh 1
សន្និបាតលើកទី៩គណៈកម្មាធិការបក្សនីតិកាលទី១១បានបញ្ចប់ (Image: VOV)


        Vovworld-ក្រោយរយៈពេល៧ថ្ងៃធ្វើការ នារសៀលថ្ងៃទី១៤ឧសភា​សន្និបាត
លើកទី៩គណៈកម្មាធិការបក្សនីតិកាលទី១១បានបញ្ចប់ សំរេចខ្លឹមសារកម្មវិធីទាំង
អស់ដែលបានដាក់ចេញ។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu
Trong បានធ្វើអធិបតីនិងមានសន្ទរកថាសំខាន់បញ្ចប់សន្និបាតមជ្ឈឹមលើកទី៩។

        អគ្គលេខា Nguyen Phu Trong បានរំលឹករាល់លទ្ធផលស្នូលនៃសន្និបាតនិង
សង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួនដើម្បីឯកភាពដឹកនាំបញ្ជាណែនាំលាតត្រដាងអនុវត្ត។ អគ្គលេខាបានលើកច្បាស់ថា សតិអារម្មណ៍វប្បធម៍ជាគ្រឹះស្ថានស្មារតីរបស់សង្គម ជា
គោលដៅកំលាំងចលករនិងកំលាំងពលំផ្ទៃក្នុងសំខាន់សំរាប់អភិវឌ្ឍន៍ចីរភាពប្រទេស
ជាតិ វប្បធម៍ត្រូវបានដាក់ស្មើរនឹងសេដ្ឋកិច្ចនយោបាយសង្គម។ អគ្គលេខា Nguyen Phu
Trong បានសង្កត់ធ្ងន់ថា៖

        “អត្តសញ្ញាណជាតិរបស់វប្បធម៍វៀតណាមរួមមានតំលៃចីរភាព។ ហេតុនេះហើយ ដំណើរការកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៍វៀតណាមក៏ជាដំណើរការអនុវត្តយុទ្ធសាស្ត្រ
មនុស្ស កសាងនិងពង្រីកនូវប្រភពធនធានមនុស្ស ពិសេសគឺធនធានមនុស្សគុណភាព
ខ្ពស់។ នេះជាផ្នែកស្នូលនៃបុព្វហេតុកសាងគ្រឹះស្ថានស្មារតី សក្តានុភាពវប្បធម៍និង
របបសង្គមនិយមរបស់យើង។ ឆ្ពោះបណ្ដាសកម្មភាពទៅលើការកសាងមនុស្សវៀត
ណាមអភិវឌ្ឍន៍លើគ្រប់វិស័យអំពីបញ្ញាសីលធម៍សម័ត្ថភាពច្នៃប្រឌិត ឆន្ទះពលរដ្ឋគោរព
ច្បាប់ធ្វើឲ្យវប្បធម៍ក្លាយទៅជាកត្តាជំរុញមនុស្សសុក្រិតខ្លួន។”

សន្និបាតមជ្ឈឹមលើកទី ៩ បានឯកភាពអំពីសាតិអារម្មហ៍បញ្ជាណែនាំកំណត់ទិសដើម្បី សុក្រិដកម្រោងនៃកម្មវិធីនិងកសាងពង្រាងឯកសារដាក់ជូនឲ្យមហាសន្និបាតកំណាង ទូទាំងប្រទេសលើកទី ១២ របស់បក្ស។ វាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំនៃអនុ គណៈកម្មការតាក់តែងឯកសារនិងអនុគណៈកម្មការសេដ្ឋកិច្ចសង្គម អគ្គលេខាបក្ស
 Nguyen Phu Trong បានស្រុះចិត្តគំនិតអំពីពង្រាងរបាយការណ៍នយោបាយនិង​គម្រោង
របាយការណ៍ស្តីពីទិសដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិចសង្គម ២០១៦-២០២០។ ស្តីអំពីការត្រៀមរៀបចំមហាសន្និបាតគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ឈានទៅ
មហាសន្នបាតលើកទី ១២ នៃបក្សកម្មុយនិសវៀតណាម អគ្គលេខាបក្ស Nguyen Phu
Trong បានលើកច្បាស់ថា៖

“មជ្ឈឹមបានរួមមតិជាក់ស្តែងជាច្រើនចំពោះពង្រាងរបាយការនៃការិយាល័យ
នយោបាយ។ ព្រមទាំង នេះគឺជាការងារស្នូលដែលត្រូវបានលាតត្រដាងអនុវត្តយ៉ាង ឆាប់ៗដោយស្មារតីបន្តការផ្លាស់ប្តូរថ្មីតាមទិសជាសក់ស្តែងប្រកបដោយប្រសិទ្ធភាព ពង្រីកប្រជាធិបតេយ្យ បង្កើនសាមគ្គីភាពនិងលើកកំពស់សមត្ថភាពដឹកនាំនិងកំលាំង ប្រយុទ្ធរបស់អង្គការបក្សនិ​មួយៗ។”

សន្និដ្ឋានសន្ទរកថា អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖ ស្ថានភាពនៅសមុទ្រខាងកើតកំពុងមានបំរែបំរួលដ៏ស្មុគស្មាញណាស់ដែលទាមទា
បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពវៀតណាមទាំងមូល ត្រូវនឹងនរចិត្ត
បង្កើនសាមគ្គីភាព ដើម្បីការពារឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែន
ដីរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ