សន្និសីទ ADMM លើកទី ៩ ចេញសេចក្តីថ្លែងការណ៍រួម


សន្និសីទ ADMM លើកទី ៩ ចេញសេចក្តីថ្លែងការណ៍រួម - ảnh 1
សន្និសីទ ADMM លើកទី ៩ ចេញសេចក្តីថ្លែងការណ៍រួម (Image: VNA)


(VOVworld) – នារសៀលថ្ងៃទី ១៦ មិនា សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន
លើកទី ៩​ (ADMM – 9) បានបិទបញ្ចប់នៅទីក្រុង Kuala Lumpur របស់ម៉ាឡេស៊ី
ដោយការចេញសេចក្តីថ្លែងការណ៍រួមស្តីអំពី “ការរក្សាសន្តិសុខនិងស្ថិរភាពក្នុង
តំបន់ដើម្បីប្រជាជននិងដោយប្រជាជន”។ បណ្ដារដ្ឋមន្ត្រីបានអះអាងជាថ្មីម្តង
ទៀតនូវកិច្ចសន្យារបស់​ ADMM ស្តីអំពីការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ
ការពារជាតិរវាងបណ្ដាប្រទេសអាស៊ាននិងក្នុងក្របខ័ណ្ឌសន្និសីទ ADMM និង
ADMM​ បើកទូលាយ (ADMM+) រួមចំណែកចូលក្នុងការបង្កើតសហគមន៍អាស៊ាន
នាចុងឆ្នាំ ២០១៥ នេះ។ បណ្ដារដ្ឋមន្ត្រី បានឯកភាពបង្កើនកិច្ចសហងប្រតិបត្តិការ
សន្តិសុខការពារជាតិឲ្យសមស្របនឹងច្បាប់ក្នុងប្រទេសនិងអន្តរជាតិតាមរយៈការ
ចែករំលែកព័ត៌មានការបង្កើនការឃ្លាំមើលនិងការលើកកំពស់ចំណះដឹងរបស់
ប្រជាជនអំពីបណ្ដាការគំរាមកំហែង។ ទាក់ទិនដល់បញ្ហាសន្តិសុខក្រៅប្រពៃណី
ដូចជាការផ្តល់ជំនួយមនុស្សធម៌និងជួយសង្គ្រោះគ្រោះធម្មជាតិ (HADR) បណ្ដា
តំណាងបានអះអាងថា៖ រាល់សកម្មភាពនេះត្រូវបានអនុវត្តឲ្យសមស្របនឹងការ
កំណត់របស់អាស៊ានស្តីអំពីការគោរពអធិបតេយ្យភាពនិងបូរភាពដែនដីនៃ
ប្រទេសដែលទទួលបានជំនួយឧបត្ថម្ភ។

រដ្ឋមន្ត្រីទាំងឡាយនេះបានអះអាងឡើងវិញនូវកិច្ចសន្យាអនុវត្តដ៏គ្រប់គ្រាន់និង
ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត (DOC) គោលការណ៍ ៦ ខ របស់អាស៊ានស្តីអំពីសមុទ្ធខាង
កើត សេចក្តីថ្លែងការណ៍រួមនៃសន្និសីទជាន់ខ្ពស់អាស៊ាន-ចិនលើកទី ១៥ រំលឹកខួប
អនុស្សារវរីយ៍លើកតី ១០ នៃទិវាចុះហត្ថលេខាលើ DOC និងត្រៀមខ្លួនជាស្រេចឆ្ពោះ
ទៅក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ រដ្ឋមន្ត្រីការពារជាតិ
ម៉ាឡេស៊ី លោក  Hishammumddin Hussein បានឲ្យដឹងថា៖​ រដ្ឋមន្ត្រីគ្រប់រូបបាន
ឯកភាពគោលជំហរក្នុងការប្រយុទ្ធប្រឆាំងនឹងរាល់ការគំរាមកំហែងសន្តិសុខក្នុង
តំបន់ពីពួកឧទ្ទាម IS ហើយព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតដើម្បី
ទប់ទល់នឹងបណ្ដាការគំរាមកំហែងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ